- 2020-10-27 06:46:27
- ព័ត៌មាន
ប្រាសាទភ្នំជីសូរ ហ៊ុមព័ន្ធដោយធម្មជាតិបៃតងខ្ចី បើបានទៅដល់ ដឹងតែរំភើបជក់ចិត្ត (វីដេអូ)
- 2020-10-27 06:46:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាសាទភ្នំជីសូរ ហ៊ុមព័ន្ធដោយធម្មជាតិបៃតងខ្ចី បើបានទៅដល់ ដឹងតែរំភើបជក់ចិត្ត (វីដេអូ)
ចន្លោះមិនឃើញ
ប្រាសាទភ្នំជីសូរ គឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ដមួយ ដែលស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ។ ដើម្បីទៅទស្សនាប្រាសាទភ្នំជីសូរ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ ក្នុងចម្ងាយ ៥១គីឡូម៉ែត្រ បន្ទាប់មកបត់ឆ្វេង ចូលតាមផ្លូវលំ ចម្ងាយ ៥គីឡូម៉ែត្រទៀត។
ប្រាសាទភ្នំជីសូរ មានបណ្ដោយ ៦០ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ព័ទ្ធជុំវិញដោយថែវពីរជាន់ និងបែរមុខទៅទិសខាងកើត។ ប្រាសាទនេះ សង់ពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបទឃ្លាំង និងបាពួន។ បើតាមសិលាចារឹក ប្រាសាទភ្នំជីសូរ ត្រូវបានកសាងឡើងនាដើមសតវត្សទី១១ រវាងឆ្នាំ ១០១០ ដល់ឆ្នាំ ១០១២នៃគ.ស ដែលស្ថិតក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី១។
ចង់ដឹងថាប្រាសាទភ្នំជីសូរ មានរឿងរ៉ាវយ៉ាងណាទៀតនោះ សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕