• 2020-10-28 03:03:56
  • ព័ត៌មាន

មិន​គួរ​ឲ្យ​ជឿ! ហ្វូស៊ីល​សត្វ​ដាយណូស័រ​អាយុ​រាប់​លាន​ឆ្នាំ​ លក់​បាន​​ក្នុង​តម្លៃ​នឹក​ស្មាន​មិន​ដល់​​

  • 2020-10-28 03:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដាយណូស័រ​ គឺ​ជា​ប្រភេទ​សត្វ​កាច​សាហាវ​ មាន​មាឌ​ធំ​ ជា​សត្វ​លើ​គោក​ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​សត្វ​ណា​ទាំង​អស់​ដែល​នៅ​រស់រាន​មាន​ជីវិត​លើ​ភព​ផែន​ដី​នា​ពេល​បច្ចុប្បន្ន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​វត្តមាន​សត្វ​ដាយណូស័រ​ លែង​មាន​ទៀត​ហើយ​ ពោល​គឺ​ផុត​ពូជ​ដោយ​ អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​ថា​ដោយ​សារ​​ក្រុម​​អាចម៍ផ្កាយ​ធ្លាក់​បំផ្លិចបំផ្លាញ​ផែន​ដី​ និង​បន្ទុះ​ភ្នំ​ភ្លើង​ដ៏​ធំ​កាល​ពី​៦៥​លាន​​ឆ្នាំ​មុន។​ ការ​ប៉ាន់ស្មាន​នោះ​​ខ្វែងគ្នា​​នឹង​​ការ​ស្រាវ​ជ្រាវរក​ឃើញ​ថ្មី​​​​របស់​អ្នក​វិទ្យាសាស្ត្រ​សហរដ្ឋ​អាមេរិក និង​អាល្លឺ​ម៉ង់ ដែល​ជឿ​ថា​​ការ​ផុត​ពូជ​​របស់​ដាយ​ណូ​ស័រ​​​ជា​​ដំណើរ​​ប្រែ​ប្រួល​វត្ថុ​មាន​ជីវិត​​​មិន​មែន​​ជួប​ឧប្បត្តិ​ហេតុ​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មី​ៗ​​នេះ​ហ្វូ​ស៊ីល​មួយ​ក្នុងចំណោម​ហ្វូ​ស៊ី​ល​សត្វ​ដាយ​ណូ​ស័រ T-Rex​ នៅលើ​ពិភពលោក ត្រូវ​បាន​លក់​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ​ Christie​ នៅ​ទីក្រុង​ញូវយ៉ក​បាន​ថ្លៃ​៣១,៨ លាន​ដុល្លារ​​ដែល​ជា​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុនមក គឺ​ថ្លៃ​ជាង​៤​ដង​នៃ​តម្លៃ​លក់​កាលពី​ពេលមុនៗ​នៅ​កន្លែង​ដេញថ្លៃ​លក់​ហ្វូ​ស៊ី​លដាយ​ណូ​ស័រ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហ្វូ​ស៊ីល​សត្វ​ហ្វូ​ស៊ី​ល​ T-Rex​ ​បាន​ធ្វើឱ្យ​តម្លៃ​លក់​ចាប់ផ្តើម​ដេញថ្លៃ​របស់​ក្រុមហ៊ុន​ដេញថ្លៃ​ កើនឡើង​រវាង​ ពី​៦​ទៅ​៨​លាន​ដុល្លារ ។​ ឆ្នាំ​១៩៩៧ ហ្វូ​ស៊ីល​មួយ​នៃ​សត្វ​ដាយ​ណូ​ស័រ​ Sue ត្រូវ​បាន​លក់​បាន​តម្លៃ​៨,៤​លាន​ដុ​លា្ល​រដោយ​ក្រុមហ៊ុន​ដេញថ្លៃ​ Sotheby ទៅឱ្យ​សារមន្ទីរ​ Field Museum of Natural History ​នៅ​ទីក្រុង​ស៊ី​កាហ្គោ សហរដ្ឋ​អាមេរិក​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហ្វូ​ស៊ី​លដាយ​ណូ​ស័រ​សរុប​ជិត​៥០ហើយ​ ត្រូវបាន​រកឃើញ​នៅ​លើ​ភព​ផែន​ដី​ ខណៈ​​​ហ្វូ​ស៊ី​លដាយ​ណូ​ស័រលើក​ទីមួយ ត្រូវ​បាន​ឃើញ​កាលពី​ជាង​១០០​ឆ្នាំ​មុន​ គឺ​ក្នុង​​ឆ្នាំ​១៩០២៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់