- 2020-11-02 02:09:46
- ព័ត៌មាន
ធ្លាប់ទៅឬនៅ? សារៈមន្ទីអង្គរបុរី ក្នុងទឹកដីខេត្តតាកែវ រក្សាទុកវត្ថុបុរាណជាច្រើនពីសម័យហ្វូណន!
- 2020-11-02 02:09:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ទៅឬនៅ? សារៈមន្ទីអង្គរបុរី ក្នុងទឹកដីខេត្តតាកែវ រក្សាទុកវត្ថុបុរាណជាច្រើនពីសម័យហ្វូណន!
ចន្លោះមិនឃើញ
សារៈមន្ទីរអង្គរបុរី គឺជាមជ្ឈមណ្ឌលទេសចរណ៍ប្រវត្តិសាស្រ្ដសម័យហ្វូណន ដែលមានទីតាំងនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។ ដើម្បីទៅទស្សនាសារៈមន្ទីរអង្គរបុរី ភ្ញៀវទេសចរអាចជិះកាណូត ឬអូប័រ តាមព្រែកជីកពីទីរួមខេត្តតាកែវ ឆ្ពោះទៅទិសខាងកើត ក្នុងចម្ងាយជាង ២២គីឡូម៉ែត្រ។
ឈរស្វាគមន៍ភ្ញៀវទេសចរនៅច្រកទ្វារចូលដោយទឹកមុខញញឹញយ៉ាងស្ងៀមស្ងាត់ គឺព្រះពុទ្ធរូបដែលសាងសង់ឡើងកាលពីសតវត្សទី៧។ ក្រៅពីរូបចម្លាក់ពីសម័យហ្វូណនជាច្រើននោះ សារៈមន្ទីរអង្គរបុរី មានសិលាចារិកដែលនិយាយអំពីការធ្វើអំណោយផ្សេងៗរបស់ព្រះមហាក្សត្រ។ សារៈមន្ទីរនេះ ក៏មានតាំងបង្ហាញដុំឥត និងក្បឿងពីសម័យហ្វូណន ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាកំពែងទីក្រុងផងដែរ។
សូមបញ្ជាក់ថា សារៈមន្ទីរអង្គរបុរី ត្រូវបានកសាងឡើងកាលពីឆ្នាំ២០០៦ ក្នុងគោលបំណងប្រមូល និងរក្សារាល់វត្ថុសិល្បៈ វប្បធម៌ និងប្រវត្តិសាស្រ្ដនានាដែលមាននៅក្នុងស្រុកអង្គរបុរីនេះ ឲ្យស្ថិតស្ថេរគង់វង្ស។
ដើម្បីដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ ផ្លូវទៅស្រុក វគ្គ ៣ ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕