- 2020-11-02 04:52:15
- ព័ត៌មាន
យល់សប្តិឃើញខ្លួនឯងកំពុងរួមភេទ មានន័យដូចម្ដេច?
- 2020-11-02 04:52:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់សប្តិឃើញខ្លួនឯងកំពុងរួមភេទ មានន័យដូចម្ដេច?
ចន្លោះមិនឃើញ
មនុស្សភាគច្រើនច្បាស់ជាអស់សំណើច នៅពេលបានឮពីការយល់សប្តិចម្លែកបែបនេះ តែសុំកុំយល់ច្រលំ វាមិនមែនជាអត្ថន័យអាសអាភាសអ្វីឡើយ។ កញ្ញានឹងដកស្រង់ការបកស្រាយពីអ្នកជំនាញចិត្តវិទ្យា ដើម្បីបំភ្លឺចម្ងល់នៃសុបិន្តចម្លែកមួយនេះ។
អត្ថន័យនៃសុបិនបែបនេះ គឺអាស្រ័យទៅលើការយល់ឃើញរបស់អ្នកចំពោះរឿងរួមភេទ ប្រសិនអ្នកជាមនុស្សមានចំណង់ផ្លូវភេទខ្ពស់ វាអាចនឹងសមហេតុសមផលដែរ ដែលថាអ្នកមានអារម្មណ៍ចំពោះរឿងនោះខ្លាំង រហូតដល់ថ្នាក់ដេកយល់សប្តិតែម្តង។
ប៉ុន្តែចុះចំណែកអ្នកផ្សេងទៀតដែលធ្លាប់យល់សប្តិដូច្នេះដែរ តើអាចបញ្ជាក់ថាគេជាមនុស្សមានចំណង់ផ្លូវភេទខ្ពស់គ្រប់គ្នាអ៊ីចឹងឬ? មិនពិតទេ! អ្នកចិត្តវិទ្យាបានអះអាងថា ព្រោះតែសាមីខ្លួនព្យាយាមធ្វើជាមនុស្សឯករាជ្យក្នុងរឿងស្នេហាពេក ព្យាយាមកុហកខ្លួនឯងថាពិតជាមិនអី ទាំងដែលការពិតក្នុងចិត្តគេកំពុងទាមទារក្តីស្រឡាញ់ និងភាពកក់ក្តៅពីដៃគូស្នេហាខ្លាំងណាស់ ដូច្នេះហើយទើបនាំឱ្យសុបិននេះកើតឡើង។ មួយវិញទៀត សុបិននេះអាចកើតឡើងភាគច្រើនបំផុតទៅលើមនុស្សដែលទើបនឹងបាត់បង់ស្នេហារួច ដែលបញ្ជាក់ថាគេព្យាយាមធ្វើចិត្តឱ្យដាច់ស្រលះ ទាំងដែលចិត្តគេមិនទាន់អស់អាល័យទាំងស្រុងពីអ្នកចាស់នៅឡើយ៕