• 2020-11-03 08:14:35
  • ព័ត៌មាន

វីដេអូបង្ហាញពីដំណើរ​ឆ្ពោះទៅកាន់កំពូលភ្នំឱរ៉ាល់ ដែលខ្ពស់បំផុតនៅកម្ពុជា

  • 2020-11-03 08:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំឱរ៉ាល់ គឺជាភ្នំដែលខ្ពស់ជាងគេបំផុតនៅកម្ពុជា ដែលមានទីតាំងនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដើម្បីទៅភ្នំឱរ៉ាល់ ភ្ញៀវទេសចរ​អាចធ្វើដំណើរចេញពីភ្នំពេញ តាមផ្លូវជាតិលេខ៥ រួចបត់ឆ្វេងតាមផ្លូវតាមផ្លូវលេខ ១៣៦ ឆ្ពោះទៅកាន់សហគមន៍ភ្នំឱរ៉ាល់ ដែលមានចម្ងាយប្រមាណ ១២៨គីឡូម៉ែត្រ។

កំពូលភ្នំឱរ៉ាល់ ថតពីលើ (រូបភាពពីវីដេអូ)

នៅស្នាក់ការសហគមន៍ ភ្ញៀវទេសចរ​អាចសម្រាក និងទទួលទានអាហារថ្ងៃត្រង់ រួចបន្តដំណើរតាមគោយន្តប្រមាណ ២ម៉ោងទៀត ទើបទៅដល់ជើងភ្នំឱរ៉ាល់។ ដោយស្ថានភាពផ្លូវលែងអំណោយផល ភ្ញៀវទេសចរ​ត្រូវបន្តដំណើរដោយថ្មើរជើងឡើងតាមជម្រាលភ្នំ ឆ្លងកាត់ព្រៃឫស្សីប្រមាណ ១ម៉ោងទៀត ទើបទៅដល់អូរបាក់កញ្ជើ ជាទីដែលអាចឈប់សម្រាកបាន។ អូរបាក់កញ្ជើ គឺជាទីដំណាក់មួយ ក្នុងចំណោមដំណាក់ជាច្រើនទៀត ដែលអ្នកទេសចរ​អាចឈប់សម្រាកមួយយប់ មុននឹងបន្តដំណើរទៅកាន់កំពូលភ្នំឱរ៉ាល់។ ជាទូទៅ ការឡើងទៅលើកំពូលភ្នំឱរ៉ាល់ ត្រូវប្រើពេល ២ទៅ៣ថ្ងៃ ទៅតាមសមត្ថភាព​របស់​ភ្ញៀវទេសចរ។

អូរបាក់កញ្ជើ

ចង់ដឹងថាការឡើងទៅកាន់កំពូលភ្នំ ត្រូវឆ្លងកាត់ឧបសគ្គអ្វីខ្លះ សូមទស្សនាវីដេអូពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់