- 2020-11-03 08:54:41
- ព័ត៌មាន
ភ្នំឧត្តុង្គ ភ្នំ១មានឈ្មោះ៣ អតីតរាជធានីខ្មែរ ដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន!
- 2020-11-03 08:54:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំឧត្តុង្គ ភ្នំ១មានឈ្មោះ៣ អតីតរាជធានីខ្មែរ ដែលរក្សាទុកស្លាកស្នាមប្រវត្តិសាស្ត្រជាច្រើន!
ចន្លោះមិនឃើញ
ភ្នំឧត្តុង្គ គឺជារមណីយដ្ឋានទេសចរវប្បធម៌ និងប្រវត្តិសាស្រ្ដ ដែលមានទីតាំងនៅស្រុកពញាឮ ខេត្តកណ្ដាល។ ភ្នំនេះមានឈ្មោះដល់ទៅ៣ គឺភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស។
ដើម្បីទៅទស្សនាភ្នំឧត្តុង្គ ភ្ញៀវទេសចរអាចធ្វើដំណើរពីភ្នំពេញ តាមផ្លូវជាតិលេខ៥ ក្នុងចម្ងាយជាង ៣០គីឡូម៉ែត្រ។ នៅលើកំពូលភ្នំនេះ មានព្រះសក្សមុនីចេតិយ ដែលជាទីដម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ។
ក្រៅពីទស្សនាសំណង់ដ៏វិចិត្រនេះរួចហើយ ភ្ញៀវទេសចរអាចឈប់សម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទិដ្ឋភាពដ៏ល្អស្អាតពីលើកំពូលភ្នំបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ភ្នំឧត្តុង្គ ដែលជាអតីតរាជធានីខ្មែរ មានរឿងរ៉ាវជាច្រើនទៀត ដែលកូនខ្មែរគួរដឹង។ ដើម្បីដឹងច្បាស់ សូមទស្សនាវីដេអូពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕