- 2020-11-04 07:09:04
- ព័ត៌មាន
ជិះបាឡុងហោះគយគន់ប្រាសាទបុរាណពីលើមេឃ នៅសៀមរាប ពិតជារំភើបខ្លាំងណាស់!
- 2020-11-04 07:09:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះបាឡុងហោះគយគន់ប្រាសាទបុរាណពីលើមេឃ នៅសៀមរាប ពិតជារំភើបខ្លាំងណាស់!
ចន្លោះមិនឃើញ
ការជិះបាឡុង គឺជាដំណើរកម្សាន្តផ្សងព្រេងដ៏គួរឲ្យរំភើបមួយបែបដែលកំពុងពេញនិយម ក្នុងចំណោមភ្ញៀវទេសចរណ៍បរទេសដែលមកកម្សាន្តនៅខេត្តសៀមរាប។
ការផ្ដល់សេវាកម្សាន្តតាមបាឡុងនេះ ធ្វើឡើងនៅម្ដុំបរិវេណប្រាសាទបាគង ដែលមានចម្ងាយ ១៤គីឡូម៉ែត្រខាងកើតក្រុងសៀមរាប។ មុនពេលព្រះអាទិត្យរះ ក្រុមការងារចាប់ផ្ដើមរៀបចំសម្ភារៈ និងដំឡើងបាឡុង ទៅតាមចំនួនភ្ញៀវទេសចរ។ នៅពេលមានកម្ដៅគ្រប់គ្រាន់ បាឡុងឡើងធំប៉ោង ហើយអណ្ដែតឡើងទៅលើ ដោយយោងទាំងកន្រ្ដកផ្ទុកមនុស្សទៅជាមួយផង។
នេះជាបទពិសោធន៍ដ៏គួរឲ្យរំភើប នៅពេលដែលបាឡុងនាំភ្ញៀវទេសចរឡើងខ្ពស់ពីដី ហើយហោះឡើងបន្តិចម្ដងៗ ចូលទៅជ្រកក្នុងលំហវេហា។ ផ្ទាំងទស្សនីយភាពនៃប្រាសាទបាគង ដែលអមដោយគូទឹកព័ទ្ធជុំវិញ បានបង្ហាញរាងយ៉ាងសង្ហាជូនភ្ញៀវទេសចរ។ ប្រាសាទដែលមានអាយុកាលជាង ១ពាន់ឆ្នាំនេះ គឺជាចំណុចសំខាន់ដែលត្រូវទស្សនាក្នុងដំណើរកម្សាន្តតាមបាឡុង។
ចង់ដឹងថាបន្ទាប់ពីទស្សនាប្រាសាទបាគង បាឡុងនាំភ្ញៀវទៅទស្សនាអ្វីខ្លះទៀត សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕