- 2020-11-06 03:36:15
- ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើកាសែត និងវិទ្យុ ត្រូវឆ្លងកាត់ ក្រសួង២នេះជាមុនសិន ដើម្បីបើកដំណើរការ
- 2020-11-06 03:36:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើកាសែត និងវិទ្យុ ត្រូវឆ្លងកាត់ ក្រសួង២នេះជាមុនសិន ដើម្បីបើកដំណើរការ
ចន្លោះមិនឃើញ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លើកឡើងថា ការស្នើសុំបើកកាសែត វិទ្យុ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។
ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការនីតិកម្មក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ពីមុនការស្នើសុំបើកកាសែត វិទ្យុ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរការបានហើយ តែឥឡូវជាគោលការណ៍ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយទៀត។
ឯកឧត្តមបានជំរុញឱ្យអង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គ ភាពសារព័ត៌មានមួយចំនួនចំពោះការ អនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញការងារក្រោមឱវាទអង្គភាពស្ថាប័នសារព័ត៌មាន។
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងក្រសួងព័ត៌មានមានមេធាវីប្រចាំការចំនួន ៩រូប ដើម្បីជាជំនួយការដល់កិច្ចការងារច្បាប់ សម្របសម្រួល បណ្តឹងពាក់ព័ន្ធផលប្រយោជន៍នានា។ ជាមួយគ្នានេះ ក៏បានបង្កើតគណ:កម្មាធិការនីតិកម្ម ដើម្បីជាគុណតម្លៃដល់ការតាក់តែងសេចក្តីព្រាងច្បាប់ផ្សេងៗផងដែរ៕
ប្រភព ៖ ក្រសួងព័ត៌មាន