• 2020-11-08 10:54:58
  • ព័ត៌មាន

រោងកុន KTV ក្លឹបកម្សាន្ត និងសារមន្ទីរ បិទដំណើរការគ្មានកាលកំណត់

  • 2020-11-08 10:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលដាក់ជូនក្រសួងទេសចរណ៍ ក្រសួងវប្បធម៍ និងវិចិត្រសិល្ប: និងអភិបាលខេត្ត-ក្រុង ទូទាំងប្រទេស ឲ្យបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសក្រោយបានអនុសាសន៍របស់នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងក្រោមហេតុផលស្ថានភាពជំងឺកូវីដ-១៩កំពុងរីករាលដាលជាសកល។

ក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថា ​ការបិទKTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេសនេះគឺចាប់អនុវត្តន៍ពីថ្ងៃចុុះហត្ថលេខានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស គឺធ្វើឡើងក្នុងថ្ងៃតែមួយជាមួយការប្រកាសបិទសាលាចំនួន២សប្តាហ៍ និងបិទផ្អាកសកម្មភាពកីឡាគ្រប់ប្រភេទ និងបិទការចេញ-ចូលពហុកីឡាដា្ឋនជាតិអូឡាំពិកគ្មានកាលកំណត់ដូចគ្នាផងដែរ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់
អត្ថបទថ្មី