- 2020-11-09 08:01:20
- ព័ត៌មាន
បើបានទៅកែប កុំភ្លេចចូលលេងផង! ភ្នំសសៀរបង្កប់អាថ៌កំបាំងក្នុងរូងបូរាណ អមដោយទេសភាពត្រជាក់ភ្នែក
- 2020-11-09 08:01:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើបានទៅកែប កុំភ្លេចចូលលេងផង! ភ្នំសសៀរបង្កប់អាថ៌កំបាំងក្នុងរូងបូរាណ អមដោយទេសភាពត្រជាក់ភ្នែក
ចន្លោះមិនឃើញ
ភ្នំសរសៀរ គឺជាតំបន់ទេសចរវប្បធម៌ និងធម្មជាតិមួយ ដែលមានឈ្មោះល្បីក្នុងទឹកដីស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដើម្បីទៅទស្សនារមណីយដ្ឋាននេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីទីរួមខេត្តកែប ឆ្ពោះទៅទិសពាយព្យ តាមផ្លូវជាតិលេខ៣៣ ក្នុងចម្ងាយផ្លូវជាង ១០គីឡូម៉ែត្រ។
នៅជើងភ្នំ ផ្នែកខាងមុខ មានជណ្ដើរឡើងទៅកាន់កំពូលភ្នំ គឺជាបរិវេណវត្តភ្នំសរសៀរ។ ដើម្បីទៅទស្សនារូងផ្សេងៗនៅលើកំពូលភ្នំ គេត្រូវឡើងតាមជណ្ដើរថ្មសង់ថ្មីនៅទិសខាងកើត ដែលគ្របដណ្ដប់ដោយមែកព្រឹក្សាយ៉ាងត្រជាក់ល្ហឹម។ ឡើងទៅដល់ព្រះវិហារនៅពាក់កណ្ដាលភ្នំ ភ្ញៀវទេសចរត្រូវបត់ឆ្វេង ហើយឡើងតាមកាំជណ្ដើរថ្មបន្តិចទៀត ដើម្បីទៅទស្សនារូងដំរីស និងរូងវាលស្រែ១០០។
ចង់ដឹងថានៅក្នុងរូងទាំងនោះ មានទិដ្ឋភាពបែបណា សូមទស្សនាវីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕