• 2020-11-09 08:16:47
  • ព័ត៌មាន

មិនចូលរួមអបអរ តែអ៊ីរ៉ង់រំពឹងរឿងមួយពីប្រធានាធិបតីថ្មីអាមេរិក!

  • 2020-11-09 08:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជាមិនបានធ្វើការចូលរួមអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក​ក្តី ប៉ុន្តែនៅថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាលក្រុងតេអេរ៉ង់បានបង្ហាញពីភាពវិជ្ជមានចំពោះបេក្ខជនជាប់ឆ្នោត​ប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden។

សារព័ត៌មានបរទេសនៅថ្ងៃនេះបានសរសេរថា ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក Hassan Rouhani ដែលបានធ្វើសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិអ៊ីរ៉ង់​ ដោយ​មានប្រសាសន៍​ថាលោករំពឹងថារដ្ឋាភិបាលថ្មីអាមេរិក នឹងប្រើប្រាស់ឱកាស ដើម្បីកែប្រែនូវរាល់កំហុសឆ្គងទាំងឡាយ ដែលលោកប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក Donald Trump ធ្លាប់បានសាងឡើង។

ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក Hassan Rouhani

រំលឹកដែរថា ចាប់តាំងតែពីឆ្នាំ២០១៨ មក ភាពតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់ បានកើនឡើងខ្លាំង ជាពិសេសនៅពេលដែលរដ្ឋាភិបាលរបស់លោក Trump បានប្រកាសដកខ្លួនចេញ​ពីកិច្ចព្រមព្រៀង អាវុធនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងភាគីហត្ថលេខី ហើយក៏បានបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់បន្ថែមរហូតមកផងដែរ៕

ប្រភព៖ ដើមអម្ពិល ប្រែសម្រួល៖ សុនលី (ដើមអម្ពិល)

មតិយោបល់