• 2020-11-12 04:05:49
  • ព័ត៌មាន

សប្បាយៗរដូវគ្រីស្តម៉ាស! ទំនិញប្រេនៗចុះតម្លៃដល់ទៅ ៧០%ក្នុង “ពិព័រណ៍រីករាយគ្រួសារខ្ញុំ” នៅអ៉ីអនម៉លភ្នំពេញ

  • 2020-11-12 04:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់រដូវកាលគ្រីស្តម៉ាសទៀតហើយ នេះជាពេលជួបជុំមិត្តភ័ក្ត និងក្រុមគ្រួសារដ៏សប្បាយរីករាយចុងឆ្នាំមួយ ជាមួយនឹងការដើរទិញទំនិញជាច្រើនមុខ លក់ក្នុងតម្លៃប្រូម៉ូសិនចុងឆ្នាំយ៉ាងពិសេសបំផុត ក្នុងកម្មវិធី “ពិព័រណ៍រីករាយគ្រួសារខ្ញុំ”

ពិព័រណ៍នេះនឹងធ្វើឡើងរយៈពេល ៣ថ្ងៃជាប់គ្នាគឺចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់ ព្រមទាំងមានការចូលពីតារាល្បីៗកំពុងពេញនិយមនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដើម្បីបង្កើតបរិយាកាសកម្មវិធីនេះឲ្យកាន់តែមានភាពរីករាយ។ ដោយកម្មវិធីនេះឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនយ៉ិនសិនក្រហមកូរ៉េ Achimmadang Hongsam និងចូលរួមឧបត្ថម្ភធំដោយ T-Shop Baseus Cambodia ព្រមទាំងដៃគូសហការដឹកជញ្ជូនអាហារផ្តាច់មុខដោយ foodpanda និងរួមឧបត្ថម្ភកម្មវិធីដោយ Farlin និងក្រុមហ៊ុន Shandong YiPinTang Industry Co., Ltd។

អ្វីដែលកាន់តែពិសេសនោះក្នុងការរៀបចំពិព័រណ៍លើកនេះ គឺ​ ធំ និង អស្ចារ្យខ្លាំងជាងមុន ដោយប្រមូលផ្តុំទំនិញ និងផលិតផលជាច្រើនមុខយ៉ាងសម្បូរបែប សម្រាប់តម្រូវការមនុស្សគ្រប់វ័យ មានទាំងសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលសម្រាប់កុមារនិងទារក គ្រឿងសម្អាង គ្រឿងអេឡិចត្រូនិច និងសេវាកម្មជាច្រើនមុខច្រើនប្រភេទទៀត ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់៧០%។ អ្វីដែលពិសេសនោះគឺមានការដាក់ស្តង់លក់ម្ហូបអាហារជាច្រើនមុខ ដែលមានទីតាំងនៅជិតកន្លែងចតឡានផ្នែកខាងក្រោយម៉លផងដែរ។

កុំភ្លេចណា នាំគ្រួសារ មិត្តភក្តិ និងសំណព្វចិត្តរបស់អ្នកមកចូលរួម និងទស្សនា ពិព័រណ៍រីករាយគ្រួសារខ្ញុំ ដ៏ធំសប្បាយសម្រាប់រដូវកាលគ្រីស្តម៉ាសឆ្នាំ២០២០នេះទាំងអស់គ្នា!

មតិយោបល់