• 2020-11-11 09:26:11
  • ព័ត៌មាន

មន្ទីសុខាភិបាល ច្រានចោលព័ត៌មានថា ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តព្រះវិហារ ឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

  • 2020-11-11 09:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសេចក្តីជូនដំណឹង របស់មន្ទីសុខាភិបាល ខេត្តព្រះវិហារ មកទល់ពេលបច្ចុប្បន្ន មិនទាន់រកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា នៅឡើយទេ។ នេះបើតាមរយៈក្រុមឆ្លើយតបបន្ទាន់របស់មន្ទីសុខាភិបាលខេត្ត។

មន្ទីសុខាភិបាល បានរកឃើញអ្នកសង្ស័យ បានប៉ះពាល់ផ្ទាល់ និងប្រយោល ចំនួន២៥នាក់ ហើយក៏បានដាក់អោយពួកគាត់ធ្វើចត្តាឡីស័ករួចរាល់ផងដែរ។ ការដាក់ចត្តាឡីស័កកម្រិត២ នៅផ្ទះសំណាក់គ្រូបង្រៀន ចំនួន៩នាក់ នៅចត្តាឡីស័កកម្រិត១ ស្រុកគូលែន ចំនួន ១៦នាក់ និងយកសំណាក របស់ពួកគាត់ បាន៩នាក់ហើយ ចំណែកអ្នកនៅសល់ នឹងបន្តនៅថ្ងៃស្អែក។

មន្ទីសុខាភិបាល សូមជម្រាបថា អ្នកទាំង២៥នាក់នោះ មានសុខភាពល្អ និងកំពុងធ្វើចត្តាឡីស័ក នៅតាមទីតាំង ដែលមានសុវត្ថិភាពផងដែរ ៕

សេចក្តីជូនដំណឹងរបស់មន្ទីសុខាភិបាលខេត្ត ព្រះវិហារ ៖

ប្រភព ៖ មន្ទីសុខាភិបាល ខេត្តព្រះវិហារ

មតិយោបល់