• 2020-11-13 03:27:15
  • ព័ត៌មាន

ហួសចិត្តតិចអី! ទិញរ៉ូបតាមអនឡាញ​យកមកអត់ដូច ចង់ដូរវិញ បែរហាងដាក់មួយម៉ាត់ចុកឈាម

  • 2020-11-13 03:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សស្រីរូបណាក៏ដោយ តែងតែចង់តុបតែងខ្លួនឲ្យស្អាតបំផុត នៅក្នុងថ្ងៃមង្គលការរបស់ខ្លួន ដូច្នេះហើយមានអ្នកខ្លះខំដើររកទិញរ៉ូបកូនក្រមុំ ដែលស័ក្កសមជាមួយខ្លួនឯង ខណៈអ្នកខ្លះទៀតក៏រកទិញតាមអនឡាញ។

នាង Deux Aubrey

ផ្ទុយទៅវិញ នារីម្នាក់មានឈ្មោះថា Deux Aubrey បានជួបបទពិសោធន៍ដ៏គួរឲ្យអស់សំណើចមួយ បន្ទាប់ពីនាងបានទិញរ៉ូបតាមរយៈអនឡាញ ដោយសារតែពេលវាមកដល់ មើលទៅមិនដូចនៅក្នុងរូបដែលគេផ្សព្វផ្សាយ។ មិនបានគិតអីច្រើន បូកផ្សំទាំងការខឹងសម្បារផងនោះ នាង Aubrey បានផ្ញើសារទៅកាន់ហាងលក់រ៉ូប ដើម្បីចង់ដូររ៉ូបនោះវិញ ព្រោះតែវាមិនដូចក្នុងរូប។

រ៉ូបពេលគេផ្សាយលក់
រ៉ូបពេលមកដល់

មិនយូរប៉ុន្មាន នាងក៏ទទួលបានសារឆ្លើយតបពីហាងនោះវិញ ដោយអះអាងថា "នាងស្លៀករ៉ូបខាងខុស" ដែលធ្វើឲ្យនាងហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង។ អ្វីដែលកាន់តែហួសចិត្តនោះគឺ ហាងខាងលើបានដឹករ៉ូបមកខាងខុសស្រាប់ ដែលជាហេតុធ្វើឲ្យនាងយល់ច្រលំបែបនេះ។

សារឆ្លើយតបរបស់ហាង

យ៉ាងណាមិញ ចុងក្រោយនាង Aubrey បានបញ្ជាក់ដែរថា រ៉ូបនោះស្រស់ស្អាតដូចក្នុងរូបមែន៕

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់