• 2020-11-14 02:28:49
  • ព័ត៌មាន

ទឹកចិត្តបងស្រី តស៊ូស៊ីឈ្នួលលក់ទឹកសុទ្ធឱ្យគេ ដើម្បីជីវិតប្អូនៗ មិនបានចូលរៀននឹងគេទេ

  • 2020-11-14 02:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សកើតមកលើផែនដីតែមួយ តែវាសនាខុសគ្នា មិនអាចជ្រើសរើសកន្លែងកំណើត មានជីវិតត្រូវតែតស៊ូទោះជួបការលំបាកម្ដេចក្ដី ។ ក្មេងស្រីម្នាក់ មិនដែលស្គាល់ទេការសិក្សា មិនដែលទេសំលៀកបំពាក់ស្អាតៗ ម្ហូបឆ្ងាញ់ៗ មួយថ្ងៃត្រូវធ្វើការដោយកម្លាំងហូរញើសស្រោចខ្លួន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់ជីវភាពគ្រួសារ ។

បើលោកអ្នកបានធ្វើដំណើរទៅដល់សួនច្បារ នៅសួនច្បារ មុខសាលាខេត្តកំពង់ស្ពឺ ប្រាកដជាបានឃញក្មេងស្រីម្នាក់ សក់រួញអង្គារ៍ដី អូសរទេះមួយមានដាក់ទឹកសុទ្ធលក់ក្នុងទឹកមុខយ៉ាងស្រពាប់ស្រពោន និងឃើញក្មេងប្រុសម្នាក់ទៀតដើរតាមពីក្រោយបងស្រី ។ រូបភាពប៉ុន្មានសន្លឹកបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ ដើមត្នោតកំពង់ស្ពឺ បានស្ដែងឱ្យឃើញពីជិវិតតស៊ូពុះពាររបស់ក្មេងស្រីរូបនេះ ទោះហត់នឿយ លំបាកយ៉ាងណាក៏នាងតូចមិនលើកដៃសំពះសុំទានគេដែរ ។ ក្រោយពីឃើញទិដ្ឋភាពទាំងនេះហើយ ធ្វើឱ្យមហាជនមានការស្ញប់ស្ញែងចំពោះទឹកចិត្តក្មេងស្រីរូបនេះ និងមានក្ដីអាណិតអាសូរជាខ្លាំង ។

យ៉ាងណាក្ដីទំព័រហ្វេសប៊ុកខាងលើនេះ មិនបានបញ្ជាក់អំពីព័ត៌មានលម្អិតជុំវិញរឿងរ៉ាវជីវិតក្មេងស្រីកម្សត់នេះឡើយ ៕

រូបភាព៖ ដើមត្នោតកំពង់ស្ពឺ

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់
អត្ថបទថ្មី