• 2020-11-14 04:09:05
  • ព័ត៌មាន

ជីវិតអើយ! ពីរនាក់ឪពុកកូនដើរតាំងពីភ្នំពេញ មកបាត់ដំបងគ្មានលុយមួយរៀលជាប់ខ្លួន ដើម្បីរកការងារធ្វើ

  • 2020-11-14 04:09:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះតែក្រពះដើម្បីមានជីវិតរស់រានទៅមុខទៀតបុរសវ័យខ្ទង់ជាង ៣០ ឆ្នាំម្នាក់ បានសម្រេចនាំកូនប្រុសជិះកង់តាំងពីភ្នំពេញឆ្ពោះទៅបាត់ដំបង ដើម្បីរកការងារធ្វើ តែតាមផ្លូវដោយសារគ្មានលុយជាប់ខ្លួនក៏សម្រេចចិត្តលក់កង់ហើយនាំកូនប្រុសដើរយ៉ាងកម្សត់ ។

តាមគណនីហ្វេសប៊ុកឈ្មោះ Sophai Phon បានបង្ហោះរូបភាពឪពុកកូនជាច្រើនសន្លឹក និងបានរៀបរាប់ថា ៖ «១៣/១១/២០២០ ខ្ញុំបានជួបឪពុក និង កូនពីរនាក់គាត់បានធ្វើដំណើពីភ្នំពេញមកបាត់ដំបងដោយកង់ តែតាមផ្លូវអត់លុយគាត់បានលក់កង់ហ្នឹងទៅ ហើយដើតាមផ្លូវរហូតដល់បាត់ដំបងដើម្បីរកកាងារធ្វើហើយគាត់ក៏គ្មានផ្ទះសម្បែងអីដែរ ចំណែកប្រពន្ធរបស់គាត់ក៏មានប្រុសថ្មីបាត់ហើយ ខ្ញុំគ្មានអ្វីជួនគាត់ច្រើនទេមានតែថវិការ ១០ ០០០០៛ និង ស្បៀងបន្តិចបន្តួចហើយក៏បានជួនគាត់ទៅបេនឡានដើម្បីឱ្យគាត់ទៅស្វែងរកងារធ្វើបន្តបើបងប្អូនបានជួបគាត់សូមជួយគាត់ផង» ។

ក្រោយពីបានឃើញពីភាពតស៊ូរបស់បុរសកម្សត់ និងកូនប្រុស ខាងលើបានធ្វើឱ្យមហាជនអាណិតអាសូរជាខ្លាំង ហើយក្នុងនោះដែរក៏មានសប្បុរសជនជាច្រើនបានផ្ដល់ជាជំនួយខ្លះៗទៅដល់ឪពុកកូនខាងលើ និងសង្ឃឹមពីរនាក់គាត់នឹងទទួលបានការងារសមរម្យមួយដើម្បីជីវិត ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់