• 2020-11-14 08:45:32
  • ព័ត៌មាន

កាន់តែភ្ញាក់ផ្អើលនឹងសម្រស់ក្មេងស្រីនៅមណ្ឌលគីរី ពេលត្រូវបានគេយកមកកែបន្តិចបន្តួច

  • 2020-11-14 08:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃមកនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាមានការចាប់អារម្មណ៍ខ្លាំងលើសម្រស់ក្មេងស្រីកម្ពុជាមួយរូបនៅឯខេត្តមណ្ឌលគីរី ដែលនាងស្រស់ស្អាតពីធម្មជាតិពិតៗ ទោះនាងតូចស្ថិតនៅក្នុងសំលៀកបំពាក់រៀងប្រឡាក់ដី ហើយមិនបានរៀបចំខ្លួនស្អាតបាតដូចក្មេងនៅទីក្រុងក៏ដោយ ។

ស្នាមញញឹម និងភាពរួសរាយរបស់កុមារីរូបនេះបានទាក់ចិត្តឱ្យភ្ញៀវទេសចរផ្ដិតយករូបភាពរបស់ក្មេងស្រីតូចមិនចេះជិនណាយ ព្រមទាំងក្មេងៗដទៃទៀតដែលជាមិត្តភក្ដិរបស់នាងលក់របស់របរបន្តិចបន្តួចជូនភ្ញៀវទេសចរ ។ តាមរយៈរូបភាពជាច្រើនសន្លឹកដែលបង្ហោះដោយទំព័រហ្វេសប៊ុកផេក ចៅមាណព Chavmeanup បានធ្វើឱ្យមហាជនទាំងជាតិ និងអន្តរជាតិចែករំលែកព្រោងព្រាត ពិសេសនោះមានក្ដីអាណិតចំពោះក្មេងស្រីដ៏ស្រស់ស្អាតរូបនេះដែលចេញពីគ្រួសារក្រខ្សត់ តែនាងមានក្ដីស្រមៃចង់ក្លាយជាគូបង្រៀន និងជាសិល្បការិនីដ៏ល្បីមួយរូបនៅថ្ងៃអនាគត ។

កាន់តែគួរឱ្យចាប់អារម្មណ៍នោះរូបភាពរបស់កុមារីខាងលើត្រូវបាន គណនីហ្វេសប៊ុកមួយទៀតឈ្មោះ Mey Decore បានយកមកកែកុនបន្ថែមទៀតតាមរយៈកម្មវិធីទូរស័ព្ទដូចជាផាត់នៅលើផ្ទៃមុខ កែទៅលើផ្នែកសក់ ផ្នែកធ្មេញ បានធ្វើឱ្យសម្រស់នាងកាន់តែស្អាតទ្វេឡើងដូចកូនកាត់ទៅខាងបញ្ចឹមប្រទេស ។ យ៉ាងណាមិញទោះបីមិនទាន់បានកែរូបនាងស្អាតស្រាប់ទៅហើយ សង្ឃឹមថាទៅថ្ងៃមុខកុមារីរូបនេះអាចសម្រេចនូវក្ដីសុបិន្តរបស់នាង ហើយសម្រស់ពីធម្មជាតិនឹងនាំនាងទៅដល់គោលដៅនៅថ្ងៃណាមួយជាក់ជាមិនខាន ៕

រូបភាព៖ ចៅមាណព Chavmeanup

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់