• 2020-11-18 07:29:01
  • ព័ត៌មាន

អភូតហេតុ​ចម្លែក! ពេលរកឃើញព្រះវិស្ណុដៃ៨​ធំ​ជាង​គេ​ក្នុង​អាស៊ាន នៅកណ្ដាលបារាយណ៍​ខ្មែរ​

  • 2020-11-18 07:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​មេបុណ្យ​ខាង​លិច​ជា​ប្រាសាទ​បុរាណ​ខ្មែរ​មាន​ទី​តាំង​ស្ថិត​នៅ​លើ​ដី​ទួល​មួយ​កន្លែង ចំ​កណ្តាល​បារាយណ៍​ខាង​លិច​ ក្នុង​ខេត្ត​សៀមរាប​ស្ថាបនា​ឡើង​នៅ​អំឡុង​ពាក់​កណ្តាល​សតវត្ស​ទី​១១​នៃ​គ្រិស្ត​សករាជ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណង់​បុរាណ​ដ្ឋាន​ផុស​កណ្ដាល​ផ្ទៃ​ទឹក​ល្វឹងល្វើយ​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រាជ្យ​​ព្រះ​បាទ​ឧទយាទិត្យ​វរ្ម័ន​ទី​២​ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​របស់​ព្រះអង្គ​។ មេបុណ្យ​ខាង​លិច​​មាន​លក្ខណៈ​ប្លែក ពិសេស​សំណង់​ប្រាសាទ​ផ្សំ​ឡើង​ដោយ​កំពែង​មួយ​ជាន់​ធ្វើ​អំពី​ថ្មភក់ ហ៊ុម​ព័ទ្ធ​ស្រះ​ទឹក​ធំ​មួយ​ដែល​គេ​ជីក​នៅ​លើ​ដី​ទួល​នោះ​។ កំពែង​ខាងកើត​ត្រូវ​បាន​គេ​រចនា​ជា​ថែវ​មាន​បង្អួច​ធំ​ល្មម ស្ថិត​នៅ​ដាច់​ៗ​ពី​គ្នា និង​មាន​គោបុរៈ​ចូល​ចំនួន​បី៖ មួយ​នៅ​ចំ​កណ្តាល និង​ពីរ​ទៀត​នៅ​ចុង​សង​ខាង​នៃ​ថែវ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​រយៈ​ការ​ធ្វើ​កំណាយ​នៅ​ឆ្នាំ​១៩៣៦ គេ​បាន​រក​ឃើញ​រូប​បដិមា​មួយ​អង្គ​ក្នុង​ឥរិយាបថ​ផ្ទំ ជា​​បដិមា​ព្រះវិស្ណុ ស្ថិត​នៅ​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​។ ​បដិមា​​នេះ​ធ្វើ​ពី​សំរឹទ្ធិ​ដែល​បុរាណ​វិទូ​បាន​រក​ឃើញ ជា​បដិមា​ធំ​ជាងគេ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍ ដែល​មាន​ប្រវែង​៦​ម៉ែត្រ​។ ពេល​​ជីក​កកាយ​ឃើញ​ដំបូង​ គឺ​មាន​សភាព​​បាក់បែក ហើយ​អ្នក​ជំនាញ​​ផ្គុំ​បានជា​បដិមា​វិស្ណុ​នេះ​ឡើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វ​ថ្ងៃ​​​រូប​បដិមា​វិស្ណុ​ផ្ទំ​​​នេះ ត្រូវ​បាន​តម្កល់​ក្នុង​សារមន្ទីរ​ជាតិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទស្សនា ភ្ញៀវ​​ជាតិ និង​អន្តរជាតិ បាន​ស្វែងយល់​ពី​វត្ថុ​បុរាណ​ខ្មែរ​។​ បើ​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ "អាថ៌កំបាំង​អង្គរ​ភាគ​២" ការ​រក​ឃើញ​បដិមា​វិស្ណុ​ផ្ទំ​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​អ្នកភូមិ​អង្គរ​ម្នាក់ បាន​សុបិន​ឃើញ​ព្រះពុទ្ធ​មួយ អង្គ មក​ពន្យល់​សប្តិ ឲ្យ​ទៅ​ជីក​ព្រះអង្គ​ចេញពី​ក្នុង​ដី ព្រោះ​ព្រះអង្គ​ថប់ដង្ហើម​ណាស់ ដូច្នេះ​ក៏បាន​ទៅ​ប្រាប់​អ្នក​អភិរក្ស​ជនជាតិ​បារាំង​ម្នាក់ ឲ្យ​ទៅ​កម្ទេច​ថ្ម ហើយ​បានឃើញ​បំណែក​បដិមា​សំរឹទ្ធ យ៉ាង​អស្ចារ្យ​ផ្គាប់​មុខ​ចុះក្រោម មាន​គ្រឿង​តុបតែង​ខ្លួន ព្រមទាំង​ដៃ និង​គ្រឿង​បំណែក​ផ្សេងៗ​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទ​មេបុណ្យ​ខាងលិច​ត្រូវ​បាន​ស្ថាបនា​ឡើង​ស្រប​តាម​អត្ថន័យ​នៃ​រឿង​កំណើត​ព្រះព្រហ្ម ពី​ព្រោះ​តាម​ដំណើរ​រឿង​នេះ មុន​ការ​លេច​ឡើង​នៃ​ពិភព​ថ្មី ព្រះវិស្ណុ​ទ្រង់​បាន​ផ្ទំ​ធ្វើ​សមាធិ​លើ​ពស់​អនន្តៈ បណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹក​សមុទ្រ អស់​កាល​ដ៏​យូរ​។ បន្ទាប់​មក​មាន​ឈូក​មួយ​ដើម​ដុះ​ចេញ​ពី​ផ្ចិត​របស់​ព្រះអង្គ ហើយ​នៅ​លើ​ផ្កា​ឈូក​នោះ មាន​លេញ​ចេញ​រូប​ព្រះ​ព្រហ្ម ទ្រង់​កំពុង​គង់​ធ្វើ​សមាធិ ដែល​បង្ហាញ​ពី​ការ​កកើត​ភព​ថ្មី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម