
- 2020-11-19 03:12:04
- ព័ត៌មាន
មិនមែនតែខ្មែរទេ ថៃ, ភូមា និងមួយចំនួនទៀត សុទ្ធតែរៀបការឲ្យកូនភ្លោះប្រុសស្រី ព្រោះមូលហេតុនេះ
- 2020-11-19 03:12:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនតែខ្មែរទេ ថៃ, ភូមា និងមួយចំនួនទៀត សុទ្ធតែរៀបការឲ្យកូនភ្លោះប្រុសស្រី ព្រោះមូលហេតុនេះ
ចន្លោះមិនឃើញ
ពិធីរៀបមង្គលការរវាងបងប្អូនឯង ជាពិសេសបងប្អូនភ្លោះដែលមានមួយជាប្រុស និងមួយទៀតជាស្រីនោះ ជាពិធីមានប្រវត្តិយូរយារណាស់មកហើយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជិតខាងដែលធ្លាប់ ទទួលឥទ្ធិពលឥណ្ឌាដូចជាថៃ ឡាវ មន ភូមា។ល។
ជាទំនៀមទំលាប់បុរាណនៅពេលដែលមានកូនភ្លោះប្រុសមួយស្រីមួយ គេតែងតែរៀបចំពិធីសែនព្រេន ឬពិធីអាពាហ៍ពិពាហ៍ដល់ពួកគេដើម្បីប្រកាសប្រាប់ដល់ដូនតា និងអារក្សទេវតាថាពួកបានសម្រេចសមតាមបំណងហើយ។នេះបើតាមការបកស្រាយរបស់លោកម៉ៅ វុត្ថា អតីតនិស្សិតផ្នែក អក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កូនភ្លោះដែលមានប្រុសមួយស្រីមួយ ត្រូវគេជឿថាគឺជា គូស្នេហ៍កាលពីអតីតជាតិ ហើយមិនបានសម្រេចបំណងក៏សម្លាប់ខ្លួនទាំង២ហើយប្រាថ្នាឲ្យជួបគ្នាសារជាថ្មីនៅជាតិក្រោយទៀត។
ព្រលឹងអ្នកទាំងពីរមិនបានទៅឆ្ងាយពីគ្នាទេ ដូច្នេះហើយក៏មកចាប់កំណើតជាមួយគ្នាទៀត។ ដូច្នេះដើម្បីឲ្យពួកគេបាន សមបំណង និងរស់នៅជាមួយគ្នា ដោយមិននិរាសប្រាស់ចាកគ្នាក្នុងជាតិនេះទៀត គេចាំបាច់ត្រូវតែរៀបចំពីធីសែនព្រេនដើម្បីប្រកាសប្រាប់ដូនតាអារក្សទេវតាថាពេលនេះពួកគេបានសម្រេចបំណងហើយ សូមឲ្យពួកគេបានរស់នៅជាមួយគ្នារហូតតទៅកុំឲ្យមានកម្មពៀរមកពង្រត់ទៀត។
សម្រាប់ពិធី គឺគេរៀបចំដូចពិធីមង្គលការ តែមិនមានពិធីផ្សំដំណេកទេ ព្រោះថានេះគ្រាន់តែជាពិធីឧបកិច្ចតែប៉ុណ្ណោះ ព្រោះថាបើមិនបានធ្វើទេអាចនឹងមានកូនណាមួយត្រូវ ព្រាត់ប្រាសទៅទៀត។ យ៉ាងណាក៏ដោយទាំងនេះគ្រាន់តែជំនឿតែប៉ុណ្ណោះ ហេតុផលពិតប្រាកដនៃកូនភ្លោះដែលបកស្រាយតាមវិទ្យាសាស្ត្រគឺជាកត្តាបន្តពូជវាគឺជាព្រឹត្តិការណ៍ពិសេសមួយគឺនៅពេលដែល មេជីវិតញី ឬ អូវុលរបស់ស្ត្រីបានជួបនឹងមេជីវិតឈ្មោលដល់ទៅពីរផ្សេងគ្នា។ កូនភ្លោះត្រូវចែកចេញជាពីរ គឺកូនភ្លោះសុទ្ធ និងកូនភ្លោះមិនសុទ្ធ៕