• 2020-11-19 06:44:25
  • ព័ត៌មាន

ថៃ ចេញច្បាប់ថ្មី អនុញ្ញាតឲ្យប្រើអាភៀន, កូកាអ៊ីន និង Morphine

  • 2020-11-19 06:44:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានចេញច្បាប់អនុញ្ញាតឲ្យប្រើប្រាប់ថ្នាំជាង ១០០ មុខ រួមទាំង កូកាអ៊ីន, Morphine និងអាភៀន សម្រាប់ផ្នែកវេជ្ជសាស្ត្រ និងស្រាវជ្រាវ។

(រូបតំណាង)

ការលក់ និងរក្សាទុកនូវថ្នាំចំនួន ១០២ ប្រភេទ ដែលត្រូវបានចាត់ថ្នាក់ជា ប្រភេទថ្នាំទី២ (Category 2 Drugs) ដោយច្បាប់គ្រឿងញៀន ឆ្នាំ ១៩៧៩ អនុញ្ញាតឲ្យអាចលក់ ឬប្រើប្រាស់បាន ក្រោមដែនកំណត់ជាក់លាក់។ បទប្បញ្ញត្តិថ្មីនេះនឹងចូលជាធរមាន នៅខែកក្កដា ឆ្នាំ ២០២១។

គ្រឿងញៀនប្រភេទទី២ រួមមាន កូកាអ៊ីន, អាភៀន, Morphine, Oxycodone, Fentanyl និង Codeine​ ជាដើម។ ការកាន់កាប់ និងប្រើប្រាស់ នឹងត្រូវបានផ្តល់ទៅឲ្យអង្គការរដ្ឋាភិបាល, ឱសថស្ថានដែលត្រូវបានទទួលស្គាល់ និងបុគ្គលិកសុខាភិបាល ដូចជា ឱសថការី, ពេទ្យធ្មេញ និងពេទ្យសត្វ។

(រូបតំណាង)

ទោះជាយ៉ាងណា បើយោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ថ្នាំទាំងនេះអាចត្រូវបានលក់សម្រាប់តែការព្យាបាលវេជ្ជសាស្ត្រ, ការស្រាវជ្រាវ ឬ "អត្ថប្រយោជន៍របស់រដ្ឋាភិបាល" ប៉ុណ្ណោះ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់