• 2020-11-20 00:30:29
  • ព័ត៌មាន

ក្រសួងប្រាប់ពីស្ថានភាពជំងឺកូវីដ១៩ នៅព្រឹកនេះ

  • 2020-11-20 00:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដីជូន​ដំណឹងពីការ​ព្យាបាលជាសះស្បើយ​អ្នក​ជំងឺ ចំនួន ០៣នាក់ និង​មិនមានករណីវិជ្ជមានកូវីដ១៩​នោះទេ។

អ្នក​ជាសះស្បើយ​ទាំង​៣នាក់​នោះ​រួមមាន៖

  • គឺបុរសជនជាតិប៉ាគីស្ថានអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោកភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។

  • បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្តាល

  • បុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិទំនប់ សង្កាត់រកាក្រៅ ក្រុងដូនកែវ​ ខេត្តតាកែវ

ពួកគាត់ទាំងពីរនាក់ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

បុគ្គលទាំងបីនាក់ខាងលើ ។ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត។

ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺកូវីដ១៩​សរុបចំនួន​ ៣០៤នាក់ ក្នុងនោះព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​២៩៤នាក់ និងអ្នក​កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​សរុបចំនួន​ ០៩នាក់៕​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់