• 2020-11-20 06:38:39
  • ព័ត៌មាន

ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ត្រូវបានអនុញ្ញាតិ អោយបើកដំណើរការឡើងវិញហើយ

  • 2020-11-20 06:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមអនុសាន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ អាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងរាជធានី និងខេត្ត ត្រូវបានអនុញ្ញាតិអោយបើកដំណើរការឡើងវិញ ចាប់ពីពេលនេះតទៅ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍។

ម្ចាស់អាជីវកម្ម ក្លឹបហាត់ប្រាណត្រូវ ៖

  • រៀបចំអោយមាន កន្លែងចុះឈ្មោះ អាស័យដ្ឋាន និងលេខទំនាក់ទំនងរបស់ភ្ញៀវ និងច្រកចេញ ចូលផ្សេងគ្នា
  • ទូសម្លាប់មេរោគ
  • បុគ្គលិកសម្រាប់វាស់កំដៅ
  • បាញ់ទឹកអាល់កុល ឬជេលលាងដៃ ពាក់ម៉ាស់ រក្សាគំលាតសុវត្ថិភាព របស់ភ្ញៀវ ឧបករណ៍ សម្ភារៈហាត់ប្រាណនិមួយៗ ត្រូវដាក់អោយឃ្លាយពីគ្នាយ៉ាងតិច ១,៥០ម៉ែត្រ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងលក្ខខណ្ឌតម្រូវផ្សេងទៀត របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ព្រមទាំងផ្តល់សេវាកម្ម ប្រកបដោយគុណភាព ៕

ខាងក្រោមជាសេចក្តីប្រកាសរបស់ក្រសួង

មតិយោបល់