• 2020-11-21 05:09:22
  • ព័ត៌មាន

ថ្នាក់ដឹកនាំសំខាន់ៗអង្គការ WHO កោតសរសើរកម្ពុជាអស់ពីចិត្ត យកឈ្នះកូវីដ១៩ យ៉ាងជោគជ័យបំផុត

  • 2020-11-21 05:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាបានយកឈ្នះព្រឹត្តិការណ៍ ៣ វិច្ឆិកា យ៉ាងជោគជ័យបំផុតដោយគ្មានបង្កឱ្យវីរុសកូវីដ ១៩ ឆ្លងចូលទៅកាន់សហគមន៍ឡើយ ពោលក្នុងចំណោមអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍នេះ គឺមានអ្នកដែលឆ្លងតែ ៤ នាក់នាក់ប៉ុណ្ណោះ និងថែមទាំងព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ។

វិធានការណ៍ដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការសហការណ៍បានយ៉ាងល្អពីសំណាក់ប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាអាចឆ្លងផុតនៅដំណាក់ពិបាកៗម្ដងហើយម្ដងទៀតយ៉ាងជោគជ័យរហូតធ្វើឱ្យជាប់ចំណាត់លេខ ៣ លើពិភពលោក និងលេខ ១ នៅអាស៊ី ដែលជាប្រទេសគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បានល្អបំផុតដាច់គេ ។

អ្វីដែលកាន់តែគួរឱ្យមានមោទកភាពទៀតនោះ គឺមានថ្នាក់ដឹកនាំសំខាន់ៗមកពីអង្គការសុខភាពពិភពលោក បានអបអរសាទរចំពោះភាពជោគជ័យរបស់កម្ពុជា និងធ្វើការកោតសរសើរយ៉ាងអស់ពីចិត្ត ។ ដោយកាលពីថ្ងៃទី ២០ វិច្ឆិកា ២០២០ លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីខាងលិច និងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានផ្ញើសារតាមរយៈបណ្ដាញសង្គម Twitter របស់ពួកគាត់សម្ដែងការចូលរួម និងកោតសរសើរចំពោះកម្ពុជា ដែលបានឆ្លើុតបបានយ៉ាងល្អចំពោះព្រឹត្តិការណ៍ «៣ វិច្ឆិកា» កន្លងទៅនេះ ដោយមានប្រមុខដឹកនាំឆ្លើយតបបានយ៉ាងល្អជាគំរូសុខភាពសាធារណៈ។

Dr. Takeshi Kasai

ជាពិសេសនោះ មន្ត្រីពាក់ព័ន្ធទាំងអស់ដែលជាអ្នកអនុវត្តបានរក្សាកម្ពុជាឱ្យមានសុវត្ថិភាពល្អពីការចម្លងវីរុសកូវីដ ១៩ តាមរយៈការធ្វើសកម្មភាពរហ័សក្នុងការរុករកអ្នកឆ្លងកូវីដ ១៩ ការឆ្លើយតបរហ័ស និងការធ្វើអន្តរាគមន៍ចំចំណុចបានល្អប្រសើរ ៕

Dr. Li Ailan

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់