• 2020-11-22 07:20:47
  • ព័ត៌មាន

ជួយគាំទ្រផង! កូនខ្មែរច្នៃដើមចេក ផលិតជាកញ្ចប់សាប៊ូ ចោលកន្លែងណាក៏រលាយបាត់ទៅវិញដែរ

  • 2020-11-22 07:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមានគំនិតច្នៃប្រឌិតណាស់កូនខ្មែរ អាចយកដើមចេកពីធម្មជាតិសុទ្ធសាធមកផលិតជាកញ្ចប់សាប៊ូ ឆ្លងកាត់ច្រើនដំណាក់កាលទម្រាំក្លាយជាផលិតផលសម្រេច ប៉ុន្តែអាចជួយការពារបរិស្ថាន តាមរយៈការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ព្រោះវាអាចរលាយបានក្នុងបរិស្ថានទោះចោលនៅកន្លែងណាក៏ដោយ ។

បើតាមទំព័រហ្វេសប៊ុកផេកឈ្មោះ Dai Khmer បានបង្ហាញពីការផលិតដោយដៃយកដើមចេកមកផលិតជាកញ្ចប់សាប៊ូ ត្រូវចំណាយពេលជាច្រើនម៉ោង ច្រើនថ្ងៃទម្រាំក្លាយជាក្រដាសអាចខ្ចប់របស់បាន ។ ក្នុងនោះគេត្រូវយកដើមចេកដែលហាន់ជាកង់ៗស្ដើងៗស្ងោរយៈពេល ៨ ម៉ោង និងចំណាយពេល ២ ថ្ងៃ ក្នុងការផលិត ទើបអាចយកទៅប្រើប្រាស់ធ្វើជាកញ្ចប់សាប៊ូបាន ។

នេះអាចចាត់ទុកជាគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់មួយដែលកូនខ្មែរអាចកែច្នៃធនធានធម្មជាតិដែលងាយស្រួលរកបំផុតមកជាផលិតរបស់មានតម្លៃ ព្រមទាំងអាចជួយដល់បរិស្ថានទៀតផង ៕

រូបភាព៖ Dai Khmer

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់