- 2020-11-24 00:27:44
- ព័ត៌មាន
អបអរសាទរ! អ្នកជំងឺទី២៩៦ ជាសះស្បើយពីជំងឺកូវីដ១៩
- 2020-11-24 00:27:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! អ្នកជំងឺទី២៩៦ ជាសះស្បើយពីជំងឺកូវីដ១៩
ចន្លោះមិនឃើញ
ក្រសួងបានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន១នាក់ ជាជនជាតិឥណ្ឌា ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩នៅកម្ពុជា កើនឡើងដល់ ២៩៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅសល់ចំនួន០៧នាក់។
ក្រសួងសុខាភិបាល បានលម្អិតនៅក្នុងរបាយការណ៍របស់ខ្លួនថា បុរសជនជាតិឥណ្ឌាអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ -១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។៕