• 2020-11-24 05:11:12
  • ព័ត៌មាន

ចង់ចំណេញ ប្រយ័ត្នដាច់ចំណង! អាជ្ញាធរអប្សរា ហាមមិនអោយទិញដី ក្នុងតំបន់រមណីយដ្ឋានអង្គរ

  • 2020-11-24 05:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិ អប្សរា បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ អោយបញ្ឈប់ជាបន្ទាន់ នូវការប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ។

នាពេលថ្មីៗ នេះ មានការបង្ហោះលក់ដី នៅក្នុងតំបន់តំបន់រមណីយដ្ឋានអង្គរ ពីគណនីហ្វេសប៊ុក១ ដែលមានឈ្មោះថា Vinea Su Su បានឲ្យអាជ្ញាធរជាតិអប្សរា ប្រតិកម្មភ្លាមៗ ដើម្បីបញ្ឈប់ ហើយប្រសិនជានៅតែបន្ត អាជ្ញាធរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

មួយវិញទៀត ដើម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជនដែលកើតឡើងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បើមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ចែកជា២តំបន់សំខាន់ៗ រួមមាន ៖

  • គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១)

  • តំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)

ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា អត្ថបទ៖​ Art

មតិយោបល់