• 2020-11-24 08:01:33
  • ព័ត៌មាន

តម្លៃខ្លួនតួប្រុសក្នុងមួយរឿងក្តៅសាច់ជប៉ុន អាចឲ្យអ្នកគិតឡើងវិញ មុនចង់ប្រឡូកវិស័យនេះ

  • 2020-11-24 08:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្មភាពយន្តក្តៅសាច់របស់ជប៉ុន គឺជាឧស្សាហកម្មធំបំផុតមួយ ដោយមានតម្លៃរហូតដល់ទៅ ២០ពាន់លានដុល្លារ ហើយអាចផលិតរឿងបានច្រើនជាងឧហ្សាហកម្មអាមេរិក ២ ដងឯណោះ។

អ្វីដែលជាបញ្ហានោះគឺ នៅក្នុងឧស្សាហកម្មភាពយន្តក្តៅសាច់របស់ជប៉ុនទាំងមូល មានតួសម្តែងប្រុសធ្វើការពេញម៉ោងចន្លោះពី ៣០ ទៅ ៧០នាក់ប៉ុណ្ណោះ ខណៈតួស្រីវិញមានជាង ៧ ៥០០នាក់។

ទោះជាយ៉ាងណាក៏ដោយ មូលហេតុដែលតួប្រុសនៅក្នុងវិស័យនេះមិនសូវមាន ក៏អាចបណ្តាលមកពីហេតុផលធំមួយ គឺតម្លៃខ្លួនរបស់តួប្រុស។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តម្លៃខ្លួនតួប្រុសដែលចូលថតដំបូងៗ អាចទទួលបានត្រឹមតែ ១ ០០០យ៉េន ឬប្រហែល ១០ដុល្លារប៉ុណ្ណោះក្នុងមួយរឿង។

លោក Ken Shimizu (កណ្តាល)

យ៉ាងណាមិញ តារាសម្តែងប្រុស Ken Shimizu ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងវិស័យនេះ និងធ្លាប់បានឆ្លងកាត់តួស្រីជាច្រើនរយនាក់ បានឲ្យដឹងថា លោកអាចរកប្រាក់បានចន្លោះពី ៥០ ០០០ ទៅ ៦០ ០០០យ៉េន (៤២០ ទៅ ៥០០ដុល្លារ) ក្នុងមួយរឿង ហើយពេលខ្លះលោកត្រូវថតដល់ ២១ឈុតក្នុងមួយអាទិត្យឯណោះ៕

មតិយោបល់