• 2020-11-25 03:58:26
  • ព័ត៌មាន

គួរអោយសរសើរ! អភិបាលស្រុកម្នាក់ ដឹកនាំប្រជាពលរដ្ឋ ប្រមូលសំរាម នៅតំបន់ ដែលជិតក្លាយជាទីក្រុងសំរាម

  • 2020-11-25 03:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណុង បានដឹកនាំ ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត ប្រជាការពារ ដោយសហការជាមួយ ក្រុមហ៊ុនចំប៉ីសៀមរាប សរុបកម្លាំងជិត២០០នាក់ ធ្វើការសម្អាត ឧន្យានជាតិ ១កន្លែង នៃភ្នំគូលែន។

បន្ទាប់ពីទទួលបានព័ត៌មាន ក៏ដូចជាការសំណូមពរ ពីបងប្អូនប្រជាពលរដ្ឋ អោយជួយពិនិត្យលើបញ្ហាសំរាម និងកាកសំណល់នានា ដែលជាបញ្ហាប្រឈម នៅក្នុងតំបន់ឧន្យានជាតិ និងជាកន្លែងសក្ការៈ ១កន្លែង នៃ ភ្នំគូលែន លោកអភិបាលស្រុក បានចាត់វិធានការភ្លាមៗ និងចុះធ្វើការប្រមូលសម្រាម ដោយកៀរគរ បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើន ក្នុងការចូលរួមយុទ្ធនាការមួយនេះ។

តាំងពីចំណតរថយន្តនៅខាងផ្នែកខាងក្រោម នៅតាមសងខាងជណ្តើរឡើង និងផ្លូវរថយន្ត ចំណុចសម្រាកជើងនីមួយៗ ជាពិសេសនៅជុំវិញបរិវេណដែលមានអ្នកលក់ដូរ និងផ្នែកខាងលើនៃភ្នំ ក៏ដូចជាបរិវេណជុំវិញបន្ទប់ទឹក សំរាមយ៉ាងច្រើនមាននៅស្ទើរតែគ្រប់ទីកន្លែង ហាក់ដូចជាមិនដែលមានអ្នកណាធ្លាប់មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមកលេងកម្សាន្ត។

រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងនឹងធ្វើការពិភាក្សាជាមួយរដ្ឋបាលស្រុកស្វាយលើ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា ដើម្បីឈានទៅរកយន្តការគ្រប់គ្រងប្រកបដោយនិរន្តភាពមួយនៅទីនេះ។ ការបង្កើតគណៈកម្មការគ្រប់គ្រង ឬសហគមន៍ផ្លូវការច្បាស់លាស់ណាមួយដែលមានលទ្ធភាពអាចស្វ័យគ្រប់គ្រងបាន គឺជាជម្រើសល្អមួយ ដើម្បីការពារអោយបាននូវកន្លែងទេចរណ៍មួយនេះ។

យ៉ាងណាមិញ លោក ឃឹម ហ្វីណុង បានទទូចសុំ ចំពោះភ្ញៀវទេសចរណ៍ ដែលមកកំសាន្ត នៅតំបន់នេះ មេត្តាជួយគ្រប់គ្រងសំរាមរបស់ខ្លួនផង ព្រោះបើទោះបីជាការសម្អាត តាមដងផ្លូវបានមួយអន្លើក៏ដោយ ក៏យើងមិនទាន់មានយន្តការប្រមូលសំរាមថ្មីៗនៅឡើយទេ ចំណែកឯធុងសំរាមច្រើនក៏មិនមែនជាដំណោះស្រាយដែរ ដរាបណាមិនទាន់មានយន្តការគ្រប់គ្រងជាប្រចាំ ៕

អត្ថបទ៖​ Art

មតិយោបល់