• 2020-11-25 07:25:07
  • ព័ត៌មាន

៨សន្លឹក បង្ហាញពីផ្នែកមួយនៃកូរ៉េខាងត្បូង មនុស្សភាគច្រើនមិនធ្លាប់ឃើញ

  • 2020-11-25 07:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកូរ៉េខាងត្បូង ជាទូទៅត្រូវបានគេស្គាល់ដោយសារវប្បធម៌ចម្រុះ អាគារខ្ពស់ៗ អាហារឆ្ងាញ់ៗ និងបច្ចេកវិទ្យាដែលមានការអភិវឌ្ឍខ្ពស់ ព្រមទាំង K-pop ផងដែរ។

ផ្ទុយទៅវិញ អ្នកថតរូបជនជាតិកូរ៉េខាងត្បូងម្នាក់ មានឈ្មោះថា Sim Kyu-Dongបានបង្ហាញឲ្យយើងឃើញនូវផ្នែកមួយ ដែលមនុស្សភាគច្រើនមិនធ្លាប់ឃើញពីមុនមក នោះគឺ “Goshiwon”។

Goshiwon គឺជាផ្ទះតូចចង្អៀត និងមានតម្លៃថោកបំផុត ដែលប្រជាជនក្រីក្របំផុតនៅកូរ៉េខាងត្បូងរស់នៅ។ វាក៏ជាផ្ទះសម្រាប់មនុស្សដែលរស់នៅតាមដងផ្លូវ ឬអ្នកដែលមានបញ្ហាផ្លូវចិត្ត ឬផ្លូវកាយផងដែរ។

ជាទូទៅ នៅក្នុង Goshiwon មួយ គឺមានគ្រែ តុ និង ទូ សម្រាប់ដាក់របស់របរ ប៉ុន្តែអ្វីៗផ្សេងទៀតត្រូវបានចែករំលែកជាមួយអ្នកផ្សេងទៀត។

អ្វីដែលពិបាកបំផុតនោះគឺ ការគេងនៅលើគ្រែតូចចង្អៀត ធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល។ ទោះបីជាអ្នកបិទទ្វារ ហើយនៅម្នាក់ឯងក្តី ក៏អ្នកមិនមានអារម្មណ៍ថាអ្នកនៅម្នាក់ឯងដែរ ព្រោះតែសំឡេងរំខានពីបន្ទប់ផ្សេងទៀត និងចំនួនមនុស្សរស់នៅទីនោះច្រើន ធ្វើឲ្យអ្នកមិនអាចគេចផុតពីភាពអ៊ូអរនេះឡើយ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់