• 2020-11-26 06:05:35
  • ព័ត៌មាន

ថ្ងៃស្អែកនេះ Sai នឹងរត់ទៅកាន់ភូមិព្រះដាក់ហើយ បើអ្នកចង់រត់ជាមួយកុំភ្លេចណា !

  • 2020-11-26 06:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងព្រឹកស្អែក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ Sai នឹងរត់មកកាន់ភូមិព្រះដាក់ ស្រុកបន្ទាយស្រី ដែលជាកំណាត់ផ្លូវរត់ដ៏ស្រស់ស្អាតមួយ ដោយឆ្លងកាត់ប្រាង្គប្រាសាទជាច្រើន អមទៅដោយម្លប់ដើមឈើធំៗនៃឧទ្យានអង្គរ មុននឹងបន្តដំណើររហូតទៅដល់ព្រំប្រទល់ជាមួយស្រុកសូទ្រនិគម។

រត់អមជាមួយSai ពីមុខព្រះអង្គចេកព្រះអង្គចមនៅក្នុងក្រុងសៀមរាបក៏បាន ឬទៅចាំជួប និងទទួលស្វាគមន៍គាត់នៅក្នុងភូមិព្រះដាក់ក៏បាន។បានទាំងទៅលេងផង បានទាំងធ្វើរឿងដើម្បីបុព្វហេតុដ៏មានអត្ថន័យផង។

សម្រាប់ការចូលរួមរត់៖

  • ចេញដំណើរពីព្រះអង្គចេកព្រះអង្គចម ម៉ោង ៥:៣០នាទីព្រឹក

  • ទៅដល់ និងចេញដំណើរបន្តពីភូមិព្រះដាក់ ម៉ោង៧:៣០នាទីព្រឹក។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់

មតិយោបល់
អត្ថបទថ្មី