• 2020-11-26 06:36:35
  • ព័ត៌មាន

តារាក្តៅសាច់ជប៉ុន ប្រាប់មូលហេតុភ្ញាក់ផ្អើលបំផុត ដែលសុខចិត្តមកថតរឿង

  • 2020-11-26 06:36:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Channel YouTube មួយមានឈ្មោះថា Nobita from Japan បានធ្វើការសម្ភាសន៍ជាមួយនឹងអតីតតារាក្តៅសាច់ជប៉ុនម្នាក់ ដែលមានឈ្មោះថា Roku Kuroi ដោយក្នុងនោះនាងក៏បានប្រាប់ពីមូលហេតុ ដែលខ្លួនសុខចិត្តមកថតរឿងក្តៅសាច់បែបនេះ។

ដំបូងឡើយ មុនពេលឈានជើងប្រឡូកជាមួយវិស័យនេះ នាង Kuroi ធ្លាប់បានធ្វើការជាគិលានុបដ្ឋាយិកា នៅក្នុងមន្ទីរពេទ្យមួយកន្លែង អស់រយៈពេលប្រហែល ១ឆ្នាំកន្លះ។

នារីវ័យក្មេងរូបនេះបានបន្ថែមឲ្យដឹងថា ពេលធ្វើការជាគិលានុបដ្ឋាយិកា នាងជួបរឿងពិបាកខ្លាំងក្នុងការចុះសម្រុងជាមួយបរិយាកាសនៅទីនោះ ដោយសារតែអ្នកចូលធ្វើការមុនៗ ឬហៅថាសិស្សច្បងរបស់នាងតែងតែធ្វើបាបនាងខ្លាំង ហើយកង្វះខាតបុគ្គលិកនៅទីនោះ ធ្វើឲ្យបរិយាកាសធ្វើការយ៉ាប់យឺនកាន់តែខ្លាំង។

នាង Kuroi បានអះអាងថា នាងទទួលរងសម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតដល់ទ្រាំមិនបានទើបសម្រេចចិត្តបោះបង់ការងារនោះតែម្តង។ មិនតែប៉ុណ្ណោះ នាងថែមទាំងមានវិបត្តិផ្លូវចិត្ត រហូតដល់ធ្លាប់គិតចង់សម្លាប់ខ្លួនទៀតផង។ ប៉ុន្តែក្រោយមក នាងក៏គិតចង់ធ្វើការងារមួយ ដែលខ្លួនចង់ធ្វើបំផុត និងធ្វើបានតែពេលនៅក្មេងប៉ុណ្ណោះ ដែលនោះគឺជាការថតរឿងក្តៅសាច់នេះតែម្តង៕

ចង់ដឹងលម្អិតសូមតាមដានវីដេអូសម្ភាសន៍ខាងក្រោម៖

មតិយោបល់