• 2020-11-26 07:30:07
  • ព័ត៌មាន

កាន់តែ​ជ្រួលច្របល់​​! មាន​ការ​ផ្ទុះ​អាវុធ​ និង​គ្រាប់​បែក​ពេល​ក្រុម​អ្នក​តវ៉ា​ថៃ​ កំពុង​ប្រមូល​ផ្ដុំ​​​

  • 2020-11-26 07:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​រាត្រី​ម្សិល​មិញ​វេលា​ម៉ោង​ ២២:០០​ ក្រោយ​ពី​ក្រុម​​ឈ្មោះ​គណៈ​រាស្ត្រ​​ប្រមូល​ផ្ដុំ​នៅ​ពី​មុខ​ ធនាគារ​ថៃ​ពាណិជ្ជ​ (SCB) ក៏​មាន​ហេតុការណ៍​ជ្រួល​ច្របល់​មួយ​បាន​​កើតឡើង។​

​រាត្រី​​នោះ​ក្រុម​គណៈ​រាស្ត្រ​ ពុំ​បាន​ប្រមូល​ផ្ដុំ​នៅ​ពី​មុខ​បរិវេណ​ "ទីស្នាក់ការ​ព្រះរាជទ្រព្យ​ព្រះមហាក្សត្រ​ថៃ​" តាម​ការ​គ្រោង​ទុក​នោះ​ទេ។​ ពួកគេ​បាន​ប្ដូរ​ទី​កន្លែង​ ប្រមូល​ផ្ដុំ​មក​កាន់​បរិវេណ ខាង​មុខ​​ទីស្នាក់ការ​ធំ​របស់​ធនាគារ​ថៃ​ពាណិជ្ជ​វិញ​។​

យ៉ាង​ណា​ពេល​កំពុង​​ប្រមូល​ផ្ដុំ​​រៀប​នឹង​រំសាយ​នោះ​ មាន​ស្នូរ​ផ្ទុះ​គ្រាប់បែក​ និង​ស្នូរ​កាំភ្លើង​លាន់​ឭ​យ៉ាង​ខ្លាំង​ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ចំនួន​២នាក់​ និង​ម្នាក់​ទៀត​រង​របួស​ពី​ការ​វាយ​ដំ​ ព្រោះ​គេ​សន្និដ្ឋាន​ថា​ជា​អ្នក​បង្ក​ហេតុ​។​

សម្រាប់​អាជ្ញាធរ​ថៃ​ ពេល​នេះ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​មាត្រា​១១២​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ជា​មាត្រា​ចែង​ពី​ការ​ផ្ដន្ទាទោស​ ដល់​អ្នក​មើល​ងាយ​ព្រះ​ចេស្ដា​ ព្រះ​មហាក្សត្រ​ថៃ​។​ សកម្មជន​របស់​ក្រុម​គណៈ​រាស្ត្រ​ រង​ការ​ចោទ​ប្រកាន់​តាម​មាត្រា​១១២​ ចំនួន​១២​នាក់​៕ ​

ប្រភព៖ thairath ប្រែសម្រួល៖ សៀនហួរ

មតិយោបល់