• 2020-11-27 02:41:55
  • ព័ត៌មាន

ល្បីពេក ផ្អើលដល់សមត្ថកិច្ច! កន្លែងម៉ាស្សាមួយ លេងសុទ្ធតែសេវាកម្មផ្លេកបន្ទោរ ឥលូវបិទជាស្ថាពរ

  • 2020-11-27 02:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែងម៉ាស្សា ១កន្លែង ដែលត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីការសាកសួរសេវាកម្ម១ចំនួន រវាងភ្ញៀវ និងអ្នកផ្តល់សេវាកម្ម ដែលសេវាកម្មទាំងនោះ សុទ្ធសឹងតែជាសេវាកម្ម ដែលធ្វើអោយមានផលប៉ះពាល់ ដល់វប្បធម៌ ប្រពៃណីខ្មែរ ហើយក៏ខុសនឹងច្បាប់ផងដែរ។

អធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះបង្ក្រាបទីតាំងហាងម៉ាស្សាដែលមានយីហោ DIAMOND MASSAGE ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ដែលបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែរ នឹងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងផ្ទះលេខ ៤៨C ផ្លូវ២២២ ភូមិ៤ ក្រុម១៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទីតាំងបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើ បានសហការជាមួយកម្លាំងចំរុះ ឲ្យចូលពិនិត្យក្នុងទីតាំងខាងលើ រកឃើញវត្ថុតាងមួយចំនួន រួមមាន÷

  • 1- ស្រោមអនាម័យម៉ាក Strast និង ទឹករំអិល K Y Jelly មួយចំនួន
  • 2- កុំព្យូទ័រ Desktop ម៉ាកDell ពណ៍ខ្មៅ 01គ្រឿង រួមជាមួយម៉ាស៊ីន Printer
  • 3- DVR ម៉ាក Hikvision ពណ៏ខ្មៅ 01គ្រឿង
  • 4-Tablet ម៉ាក Samsung 01គ្រឿង
  • 5- ទូរស័ព្ទដៃ ម៉ាក Oppo ពណ៏ខ្មៅ 01គ្រឿង និង កាបូបដៃ ពណ៏ខ្មៅចំនួន (របស់ឈ្មោះ សេង ហុកសុខរស្មី)
  • 6- បញ្ចីចំណូល ចំនួន 03ក្បាល និង ឯកសារមួយចំនួន
  • 7- រូបថតសរសេរថា "វិញ្ញាបនបត្រលេខ(No)MOC-49851984 ពណ.ចបព ចុះថ្ងៃទី18 ខែមីនា ឆ្នាំ2020។

ដោយពិនិត្យឃើញថា អាជីវកម្មខាងលើ ល្មើសនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ 167សជណ.អរហ ចុះថ្ងៃទី 07 ខែមេសា ឆ្នាំ2020របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាងខាងលើ (ពិសេសស្រោមអនាម័យនិងទឹករំអិល) មានតម្រូវសង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម ហេតុនេះក្រុមការងារចម្រុះសម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះជាបណ្ដោះអាសន្ន។ ក្រៅពីវត្ថុចាប់យកខាងលើ ក្រុមការងារចម្រុះពុំបានដកហូត ឬធ្វើអោយខូចខាតសម្ភារ:ណាមួយនៅក្នុងទីតាំងខាងលើឡើយ និង បាននាំឈ្មោះ សេង ហុងសុខរស្មី ភេទប្រុស អាយុ២៦ឆ្នាំ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

មតិយោបល់