• 2020-11-30 06:27:55
  • ព័ត៌មាន

ថៃ​ រក​ឃើញ​គ្រោង​ឆ្អឹង​ត្រី​បាឡែន​យ៉ាង​កម្រ​ ដែល​មាន​អាយុ​ជាង​៥០០០​ឆ្នាំ​

  • 2020-11-30 06:27:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោង​ឆ្អឹង​សត្វ​មាឌ​ធំ​ជាង​គេ​លើ​លោក​ គឺ​ត្រី​បាឡែន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ខេត្ត​ Samut Sakhonក្នុង​ប្រទេស​ថៃ​ដែល​មាន​អាយុ​ពី​ ៣​ពាន់​ ទៅ​៥​ពាន់​ឆ្នាំ​។​

ទោះ​ជា​មាន​អាយុ​កាល​ច្រើន​ឆ្នាំ​ ប៉ុន្តែ​គ្រោង​ឆ្អឹង​នេះ​នៅ​រក្សា​ទ្រង់ទ្រាយ​បាន​យ៉ាង​ល្អ​ ប្រមាណ​១២​ម៉ែត្រ​ ហើយ​ផ្នែក​ខ្លះ​ទៀត​ត្រូវ​ពុក​ផុយ​ រលួយ​អស់​ទៅ​ហើយ។​ ទីតាំង​ដែល​រក​ឃើញ​គឺ​មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​។​

អ្នក​វិទ្យាសាស្ត្រ​ប៉ាន់ស្មាន​ថា​វា​អាច​ជា​គ្រោង​របស់​ត្រី​បាឡែន ​Bryde ដែល​អាច​មាន​ទម្ងន់​រហូត​ដល់​២៥​តោន​។ មាន​គ្រោងឆ្អឹង​ហ្វូ​ស៊ីល​បា​ឡែន​ក្រោម​ដី​តិចតួច​ណាស់​នៅ​អាស៊ី​ ហើយ​​រឹតតែ​​តិចតួច​ថែមទៀត​ចំពោះ​គ្រោងឆ្អឹង​ដែល​សល់​​បាន​ល្អ​ដូច្នេះ​៕

ប្រភព៖ Thai PBS ប្រែសម្រួល៖ សៀនហួរ

មតិយោបល់