- 2020-12-01 10:37:03
- ព័ត៌មាន
«ខាវ៉ាន់» លែងឯការក្រោយជួប ស្រីអៀន កាផ្លក់ និងអរុណរះ
- 2020-12-01 10:37:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«ខាវ៉ាន់» លែងឯការក្រោយជួប ស្រីអៀន កាផ្លក់ និងអរុណរះ
ចន្លោះមិនឃើញ
«ដំរីឯការជាងគេបំផុតលើពិភពលោក ខាវ៉ាន លែងឯការក្រោយជួបដំរីញី ស្រីអៀន អរុណរះ និងកាផ្លក់ រស់នៅជិតខ្លួន»
ក្រោយពីជិះយន្តហោះប្រើពេលជាង១០ម៉ោងក្នុងចម្ងាយផ្លូវជាង ៥ពាន់គីឡូម៉ែត្រពីប្រទេសប៉ាគីស្ថានមក ដំរីខាវ៉ាន ត្រូវបានក្រសួងបរិស្ថានបានដឹកយកទៅដាក់ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រហូតបកដល់ពេលនេះ ខាវ៉ាន់មានសុខភាពល្អ សម្របខ្លួនបានលឿនជាមួយដំរីញី៣ក្បាលដែលនៅជិតទ្រុងរបស់ខ្លួន និងកំពុងផ្សំជាមួយបរិស្ថាន បរិយាកាសនៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងតាមតេលេក្រាមនៅល្ងាចថ្ងៃទី១ ធ្នូ ឆ្នាំ២០២០នេះថា សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះនឹងត្រូវយកទៅចិញ្ចឹមក្នុងដែន ជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជ បង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺ និងសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងបរិស្ថានបន្ថែមថា យើងសប្បាយចិត្តពេលឃើញមានសញ្ញាល្អដែលដំរីនេះមានការស្របខ្លួនបានលឿនជាមួយញីទាំង៣ បរិស្ថាន និងបរិយាកាសនៅកម្ពុជាបែបនេះ ហើយរហូតមកដល់ពេលនេះខាងក្រសួងមិនទាន់បានដោះលែង ខាវ៉ាន់ ឲ្យចេញពីទ្រុងនៅឡើយទេ ដោយមូលហេតុចង់ឲ្យដំរីនេះមានភាពផ្សំជាមួយដំរីញីដែលនៅជិតខ្លួនឲ្យបានយូរ៕