• 2020-12-04 23:15:00
  • ព័ត៌មាន

តេលេស្កុប​យក្សដ៏​ល្បីល្បាញ​ធ្លាប់​ថត​ខ្សែ​ភាពយន្ត​ James Bond ត្រូវ​បាក់​រលំ​ខូចខាត​អស់​​​

  • 2020-12-04 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តេលេស្កុប​យក្ស Arecibo Observatory របស់​ប្រទេស​ព័រតូរីកូ​ ត្រូវ​បាន​រលំ​ខូចខាត​យ៉ាង​ដំណំ​គ្មាន​សង្ឃឹម​អាច​ជួសជុល​បាន​ក្រោយ​ដួល​បាក់​​បង្គោល​ កាល​ពី​ដើមសប្ដាហ៍កន្លងទៅ។​

តេលេស្កុប​ ឬ​កែវ​យឹត​ដែលត្រូវ​បាន​សាងសង់​រួចរាល់​នៅ​ក្នុង​ឆ្នាំ​១៩៦៣​ នេះ ​ធ្លាប់​ជា​កែវយឹត​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក និងជា​ឧបករណ៍​សម្រាប់​របក​គំហើញ​តារាវិទ្យា​ជាច្រើន​​ក្នុង​រយៈ​ពេល​ជាង​ ៥០​​ឆ្នាំ​មក​នេះ​ ហើយ​ថែម​ទាំង​ធ្លាប់​ជា​ទីតាំង​ថត​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​ James Bond ទៀត​ផង។​

Arecibo Telescope ធ្លាប់​ជា​តេលេស្កុប​យក្ស​ធំ​បំផុត​លើ​លោក​រយៈ​ពេល​​ ៥៧​ឆ្នាំ​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាត់បង់​កំណត់ត្រា​របស់​ខ្លួន​ បន្ទាប់​ពីតេលេស្កុប​ចិន​ ហៅ​កាត់​ FAST បាន​សាងសង់​រួច​ក្នុង​ឆ្នាំ​២០១៦​៕ ​

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់