• 2020-12-04 00:35:28
  • ព័ត៌មាន

អ្នកប៉ះពាល់សរុបក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កើនដល់ជិត ១ម៉ឺននាក់ហើយ

  • 2020-12-04 00:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​សុខាភិបាល​ បានធ្វើតេស្ត​អ្នកប៉ះពាល់​សរុប​ទាំងអស់ចំនួន ៩៧៩៣នាក់ ដែលក្នុងនោះ មានករណីវិជ្ជមាន​កូវីដ-១៩ ថ្មី ចំនួន ២៣នាក់។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួង​សុខាភិបាល នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ។

សេចក្ដីជូនព័ត៌មាន​នោះ បានបញ្ជាក់ដែរថា នៅសល់សំណាកចំនួន ៧៩ផ្សេងទៀត ដែល​វិភាគបន្ត​នៅថ្ងៃទី៤ ខែធ្នូនេះ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ ដែលសុទ្ធតែអ្នកប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។

សូមអានសេចក្ដីជូនព័ត៌មានទាំងស្រុង​របស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

ចុចអាន៖ [បន្ទាន់! ព្រឹកនេះ មានករណីវិជ្ជមានកូវីដក្នុងសហគមន៍ ៤នាក់ទៀតហើយ](https://news.sabay.com.kh/article/1242122#utm_campaign=onpage

មតិយោបល់