• 2020-12-04 04:48:18
  • ព័ត៌មាន

បាញ់ថ្នាំសម្លាប់មេរោគនៅហាង Pedro ក្រោយរកឃើញ​បុគ្គលិក​ម្នាក់ឆ្លងកូវីដ-១៩

  • 2020-12-04 04:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិខ្មែរអាយុ២២ឆ្នាំ ដែលមានអាស័យដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺស្រ្តីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះ ។ រហូតមកដល់ព្រឹកនេះ ហាង១នេះ ក៏ត្រូវបានក្រុមអ្នកបាញ់ថ្នាំសម្លាប់មេរោគ ចូលទៅបាញ់នៅទីនោះដែរ ។

គួរបញ្ជាក់ផងដែរថា នារីម្នាក់ដែលធ្វើការនៅធនាគា កាថេយូណៃធិត ដែលបានរកឃើញមានករណីវិជ្ជមានកូវិដ១៩ កាលពីម្សឹលមិញនោះ គឺតាមការបង្ហាញនៃដំណើរពីកន្លែង១ទៅកន្លែង១ របស់នាង គឺ បន្ទាប់ពីចេញពីអីអនហើយ គាត់បានទៅហាង Pedro បន្តទៀត ដែលបានធ្វើឲ្យបុរសម្នាក់ឆ្លងកូវិដ១៩ដែរ ហើយក៏បានទៅកន្លែងផ្សេងៗទៀតផងដែរ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់