• 2020-12-04 10:52:28
  • ព័ត៌មាន

ល្ងាចនេះ ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ចំនួន ៩នាក់​ថ្មី​ទៀត​

  • 2020-12-04 10:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ២០២០​នេះ​ មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ចំនួន ៩ករណី​ថ្មី​ទៀត ដែល ៦ករណី​ជា​បុគ្គលិក​នៃ​ហាង​សំលៀកបំពាក់ Pedro ផ្លូវ​ព្រះសីហនុ និង ៣នាក់​ទៀត​ជា​ករណី​នាំ​ចូល នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកជំទាវ​ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​ជាតិ​កម្ពុជា។

អ្នក​ឆ្លង​ទាំង ៦នាក់​នោះ​គឺ រាលដាល​មក​ពី​បុគ្គលិក​ហាង Pedro ម្នាក់ ដែល​រក​ឃើញ​វិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩កាល​ពី​ម្សិលមិញ។ លោកជំទាវ សម្បត្តិ បាន​ឲ្យ​ដឹង​ថា ហាង​ Pedro សាខា​ព្រះសីហនុ នឹង​ធ្វើ​ការ​បិទ​ជា​បណ្ដោះអាសន្ន។

ចំណែក​ ៣ករណី​នាំ​ចូល​នោះ​គឺ​អ្នក​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក និង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដែនដី​កោះ​តៃវ៉ាន់ ចូល​មក​រាជធានី​ភ្នំពេញ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Fresh News៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់