- 2020-12-04 12:49:04
- ព័ត៌មាន
អ្នកជំងឺកូវីដ-១៩ នឹងបង្ហាញអត្តសញ្ញាណ ខណៈគ្រប់អ្នកចូលស្រុកខ្មែរទាំងអស់នឹងធ្វើចត្តាឡីស័កពេញ ១៤ថ្ងៃ
- 2020-12-04 12:49:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំងឺកូវីដ-១៩ នឹងបង្ហាញអត្តសញ្ញាណ ខណៈគ្រប់អ្នកចូលស្រុកខ្មែរទាំងអស់នឹងធ្វើចត្តាឡីស័កពេញ ១៤ថ្ងៃ
ចន្លោះមិនឃើញ
អ្នកឆ្លងជំងឺកូវីដ-១៩ ទាំងអស់ នឹងត្រូវបង្ហាញអត្តសញ្ញាណ ចំណែកអ្នកដំណើរដែលចូលមកដល់ប្រទេសកម្ពុជាទាំងអស់ នឹងតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃពេញ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្នុងលិខិតចុះហត្ថលេខាដោយរដ្ឋមន្ត្រីម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តទៅ នឹងមិនមានការលើកលែងអនុគ្រោះដល់ការធ្វើចត្តាឡីស័ករយៈពេលខ្លី ដល់អ្នកសេដ្ឋកិច្ច វិនិយោគិន ដែលមានការធានាទៀតឡើយ ពោលគឺតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃពេញលេញ។
បន្ថែមពីនេះទៀត អ្នកឆ្លងជំងឺកូវីដ-១៩នឹងត្រូវបង្ហាញអត្តសញ្ញាណភ្លាមៗ ក្រោយពីទទួលបានលទ្ធផលតេស្តនៅលើបណ្ដាញសង្គមរបស់ក្រសួងសុខាភិបាល ដើម្បីមានការងាយស្រួលក្នុងការឲ្យអ្នកពាក់ព័ន្ធនឹងអ្នកជំងឺធ្វើការទាក់ទងអាជ្ញាធរ៕