• 2020-12-04 13:37:13
  • ព័ត៌មាន

សម្តេច អំពាវនាវឲ្យអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ បង្ហាញភាពស្មោះត្រង់ ដើម្បីរកឬសគល់បានលឿន

  • 2020-12-04 13:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារជាសំឡេងថ្មីមួយទៀត នាល្ងាចថ្ងៃទី៤ ខែធ្នូនេះ ក្រោយពីមានការឆ្លងជាបន្តបន្ទាប់ នូវជំងឺកូវី១៩ ដែលជាការឆ្លងចូលជាសហគមន៍។ ក្នុងសារនោះ សម្ដេចបានអំពាវនាវឲ្យបងប្អូន ដែលបានឆ្លងកូវីដ១៩ បង្ហាញនូវភាពស្មោះត្រង់ ក្នុងការប្រាប់ទៅកាន់ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរ ក្នុងការជូនដំណឹង អំពីទីតាំងដែលខ្លួនបានទៅ ក៏ដូចជាមនុស្សដែលបានពាក់ព័ន្ធ ដើម្បីរកឬសគល់បញ្ហា បានកាន់តែលឿន និងឆាប់រហ័ស។

សម្តេចបានបន្ថែមទៀតថា ការឆ្លងចូលជាសហគមន៍លើកនេះ យើងនៅមិនទាន់បានរកឃើញឬសគល់ និងក្បាលកន្ទុយនៅឡើយទេ ចឹងហើយ សូមបងប្អូនបង្ហាញនូវភាពស្មោះត្រង់ ក្នុងការប្រាប់ពីទីតាំង និងមនុស្សដែលចាប់ពាក់ព័ន្ធ និង សម្រាប់បងប្អូន ដែលដឹងថាខ្លួនបានជាប់ពាក់ព័ន្ធ នឹងអ្នកជំងឺកូវីដ១៩ សូមស្ម័គ្រចិត្ត ស្វែងរកការធ្វើតេស្តភ្លាមៗ និងធ្វើចត្តាឡីស័ក ដើម្បីចៀសវាងការឆ្លងមានទំហំជាងនេះ ៕

មតិយោបល់