• 2020-12-05 09:06:00
  • ព័ត៌មាន

កូរ៉េខាងជើង បញ្ចេញ​ជីវប្រវត្តិផ្លូវការរបស់ គីម ជុងអ៊ុន តែមានរឿងមួយ ដែលមិន​បង្ហាញ!

  • 2020-12-05 09:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគីមជុងអ៊ុន គឺជាមេដឹកនាំកំពូលជំនាន់ទី ៣ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើង។ ជីវិតឯកជនរបស់លោកគីម តែងតែជាបញ្ហានៃការពិភាក្សា សម្រាប់លោកខាងលិច។ កុមារភាព និងវ័យជំទង់ របស់លោកគីមនៅតែជាអាថ៌កំបាំង ដែលនេះ វាបានពង្រីកភាពទាក់ទាញ និងមុខមាត់របស់លោក ក្នុងនាមជាមេដឹកនាំប្រទេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា «ប្រវត្តិបដិវត្តរបស់សមមិត្ត គីមជុងអ៊ុន» គឺជាជីវប្រវត្តិផ្លូវការថ្មីរបស់មេដឹកនាំ គណបក្ស​ពលករកូរ៉េ គីមជុងអ៊ុន។ សៀវភៅបង្ហាញអំពីជីវប្រវត្តិមេដឹកនាំនេះ ត្រូវបានបោះពុម្ពផ្សាយដើម្បីរំលឹកខួបលើកទី ៧៥ នៃការបង្កើតគណបក្សគ្រប់គ្រងប្រទេស​កូរ៉េខាងជើង។ នេះបើយោងតាមកាសែត The Telegraph ។

ជីវប្រវត្តិរបស់លោកគីមភាគច្រើន ផ្តោតលើរយៈពេលជាច្រើនឆ្នាំ ដែលលោកបានចំណាយនៅសាកលវិទ្យាល័យយោធា គីមអ៊ីលស៊ុង នៅទីក្រុងព្យុងយ៉ាង ដោយមិនបាននិយាយ​ពីពេលវេលារបស់លោកនៅឯសាលា Liebefeld-Steinhölzli របស់ប្រទេសស្វីស ក្នុងឆ្នាំ ១៩៩៦ ឡើយ ចំពេលមានគ្រោះទុរ្ភិក្សដ៏សាហាវ នៅប្រទេសកូរ៉េខាងជើង។

សៀវភៅនេះក៏បានបង្វែរការមើលមិនឃើញទៅប្រភពដើមរបស់ម្តាយរបស់គីម គឺ កូយ៉ុងហ៊ី ដែលត្រូវបានគេជឿថា បានកើតនៅក្នុងប្រទេសជប៉ុន ដោយឪពុកជនជាតិកូរ៉េ និងម្តាយជនជាតិជប៉ុន។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង មិនដែលនិយាយថា លោកស្រី កូយ៉ុងហ៊ី កើតនៅប្រទេសជប៉ុនទេ ដោយសារប្រព័ន្ធវណ្ណៈដែលចាត់ទុក ប្រជាជនជប៉ុនជាសត្រូវនិងអ្នកឈ្លានពាន។

លោកគីមជុងអ៊ុន កើតនៅថ្ងៃទី៨ ខែមករាឆ្នាំ ១៩៨៤ ។ លោកបានទទួលមរតក នៃការគ្រប់គ្រងប្រទេសនៅឆ្នាំ ២០១១ នៅពេលឪពុករបស់លោកគឺលោកគីមជុងអ៊ីល បានទទួលមរណភាព។ ប្អូនស្រីពៅរបស់លោកគឺលោកស្រី គីមយូជុង ត្រូវបានបង្ហាញជាញឹកញាប់ថា ជាអ្នកស្នងសក្តានុពលពីលោក គីម ជុងអ៊ុន៕

ប្រភព៖ ដើមអម្ពិល ប្រែសម្រួលៈ ណៃ តុលា (ដើមអម្ពិល)

មតិយោបល់