• 2020-12-10 02:49:39
  • ព័ត៌មាន

ពលរដ្ឋខ្មែរនៅជប៉ុន កាន់លិខិតឆ្លងដែនធម្មតា អស់សុពលភាព អាចស្នើសុំថ្មីបាន

  • 2020-12-10 02:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹង ពីការធ្វើលិខិតឆ្លងដែន ដែលអស់សុពលភាព ទៅប្រជាពលរដ្ឋខ្មែរ ដែលលំបាក កំពុងជាប់គាំងនៅបរទេសដោយសារជំងឺកូវីដ-១៩ ដូច្នេះ​ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនធម្មតាដែលអស់ ឬជិតអស់សុពលភាពប្រើប្រាស់ អាចបំពេញបែបបទស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ ឬស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅ Osaka, Nagoya, Fukuoka, និង Sendai​ ។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ

ប្រភព៖ Royal Embassy of Cambodia in Japan

មតិយោបល់