• 2020-12-10 04:45:08
  • ព័ត៌មាន

ក្រសួង​ចេញ​វិធានការ​ហើយ ក្រោយ​មាន​ករណី​ពុល​ស្រា ស ស្រាថ្នាំ ជារឿយៗ!

  • 2020-12-10 04:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​នូវ​វិធានការ​បង្កា​ជូនដល់ប្រជាពលរដ្ឋ ក្រោយពីមានករណី​ពុល​ស្រា ស ស្រាថ្នាំ និងពុលចំណី នាពេលកន្លងមក។ វិធានការ​ទាំងនោះ មានដូចខាងក្រោម៖

១.វិធានការបង្ការការពុលស្រា ស និងស្រាថ្នាំ

ពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសារស្រាសឬស្រាថ្នាំ ដែលទិញពីប្រភព មិនច្បាស់លាស់ ដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងផលិតនៅក្នុងមូលដ្ឋានសហគមន៍មិនត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។ដាច់ខាតកុំយកសារធាតុមេតាណុល ទៅលាយធ្វើជាស្រាសដែលបណ្តាលឲ្យ មានការពុល និងស្លាប់បាន។

រូបតំណាង

២. វិធានការបង្ការការពុលចំណីអាហារ

  • ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។

  • ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោរបង់។

  • លាងសំអាតបន្លែផ្លែឈើឲ្យបានស្អាតមុនបរិភោគ។

  • សំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ។

  • ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ

  • កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង។

  • មិនត្រូវរក្សាទុកអាហារ ជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាព ក៏ដោយ។

  • កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់។

  • ប្រើប្រាស់ទឹកនិងវត្ថុធាតុដើមដែលមានសុវត្ថិភាព ។

  • ទុកដាក់ថ្នាំសម្លាប់សត្វល្អិតឱ្យឆ្ងាយពីកន្លែងដែលជាប្រភពទឹកប្រើប្រាស់ និងពីដៃក្មេង ហើយ សូមកុំយកធុង ឬកំប៉ុង ដែលដាក់ថ្នាំបាញ់សម្លាប់សត្វល្អិត ឬដាក់សារធាតុគីមីផ្សេងៗទៅ លាងនៅជិតប្រភពទឹកប្រើប្រាស់ ឬលាងបង្ហូរចូលក្នុងស្រះ ឬកន្លែងដែលជាប្រភពយកទឹក។​

សូមអានសេចក្ដីជូនព័ត៌មានទាំងស្រុង​របស់​ក្រសួង​សុខាភិបាល ខាងក្រោមនេះ៖

ប្រភព៖ ក្រសួងសុខាភិបាល

មតិយោបល់
អត្ថបទថ្មី