- 2020-12-11 06:37:30
- ព័ត៌មាន
ដំណឹងល្អ ! ចាប់ពីថ្ងៃនេះ បើចង់ផ្តាច់សេវាកាត់លុយទូរស័ព្ទដោយមិនដឹងខ្លួន អាចប្រើវិធីនេះបាន
- 2020-12-11 06:37:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ ! ចាប់ពីថ្ងៃនេះ បើចង់ផ្តាច់សេវាកាត់លុយទូរស័ព្ទដោយមិនដឹងខ្លួន អាចប្រើវិធីនេះបាន
ចន្លោះមិនឃើញ
នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើលេខកូដដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ។
ដោយមានការត្អូញត្អែរពីអ្នកប្រើប្រាស់អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់ សេវាកម្មផ្សេងៗដោយមិនបានដឹង ក្រសួងបានណែនាំដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករ ទូរសព្ទចល័តទាំងអស់ រៀបចំយន្តការដាក់ឱ្យដំណើរការលេខកូដ*1200# ដើម្បីឱ្យអ្នកប្រើប្រាស់អាចពិនិត្យនិងផ្តាច់ រាល់សេវាបន្ថែមដែលមិនមានតម្រូវការប្រើប្រាស់ ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ តទៅ ។
ក្រសួងបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រតិបត្តិករទូរសព្ទបានបែងចែកសេវាកម្មទូរសព្ទជាពីរប្រភេទគឺ៖
សេវាទូរសព្ទចល័ត (Mobile Service) សំដៅដល់សេវាដែលប្រើប្រាស់ ជាប្រចាំ សម្រាប់ការហៅទូរសព្ទ និងការប្រើអឺនធឺណិត រួមទាំងគម្រោងប្តូរប្រាក់ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាដើម។
សេវាឌីជីថល (Digital Service) សំដៅដល់សេវាបន្ថែមនានា ឬសេវាកម្មកំសាន្ត មានជាអាទិ៍ សេវាហោរាសាស្ត្រ សេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call Alert នឹង សេវា CallTune ជាដើម។
សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ ៖