- 2020-12-12 09:15:41
- ព័ត៌មាន
សណ្ឋាគារបែបបុរាណ ទែរូ ដ៏ល្បីល្បាញនៅរតនគិរី កំពុងប្រឈមបិទទ្វារហើយ ព្រោះមូលហេតុនេះ
- 2020-12-12 09:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សណ្ឋាគារបែបបុរាណ ទែរូ ដ៏ល្បីល្បាញនៅរតនគិរី កំពុងប្រឈមបិទទ្វារហើយ ព្រោះមូលហេតុនេះ
ចន្លោះមិនឃើញ
សណ្ឋាគារដ៏ប្រណីតបែបបុរាណ ទែរូ (Terres Rouges) ស្ថិតនៅកណ្ដាលក្រុងបានលុង ខេត្តរតនគិរី ដែលជួយលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុកជាច្រើនឆ្នាំ កំពុងប្រឈមនឹងការបិទអាជីវកម្មហើយ ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Chenda Clais ដែលជាស្ថាបនិកនៃសណ្ឋាគារនេះផ្ទាល់បានបង្ហោះសារមួយ នៅថ្ងៃទី ១២ ខែ ធ្នូ ២០២០ នេះ ។
តាមប្រភពពីម្ចាស់សណ្ឋាគារបានឱ្យដឹងថា ការប្រឈមបិទទ្វារសណ្ឋាគារបែបបុរាណធ្វើពីឈើសុទ្ធនេះ គឺបន្ទាប់ពីមានគម្រោងពង្រីកផ្លូវពីសំណាក់អាជ្ញាធរ ។ អ្នកស្រីម្ចាស់សណ្ឋាគារ ប្រាប់ថា សណ្ឋាគារ ទែរូ សាងសង់លើផ្ទៃដីសរុប ១១៧៥៤ ម៉ែត្រការ៉េ មានប្លង់រឹង ៥ ក្បាលដី រួមទាំងច្បាប់អនុញ្ញាតិបើកអាជីវកម្មស្របច្បាប់ ។ អ្នកស្រីបានឱ្យដឹងថា សណ្ឋាគារនេះធ្លាប់ជួយលើកស្ទួយមុខមាត់ខេត្ត ហើយថែមទាំងលើកស្ទួយវិស័យទេសចរណ៍តាមរយៈរចនាបទ ការតុបតែងបែបបុរាណ ប្រពៃណី វប្បធម៌ខ្មែរ និង ជនជាតិដើមភាគតិចម្ចាស់ស្រុក អស់ជាច្រើនឆ្នាំមកហើយ ។
អ្នកស្រីស្ថាបនិកបង្ហាញក្ដីសោកស្ដាយប្រសិនបើសណ្ឋគារមួយនេះ ត្រូវបិទមែននោះ ។ ក្នុងនោះ អ្នកស្រីបានស្នើសុំឱ្យគណៈកម្មការខេត្តរតនគិរី គួរតែធ្វើផ្លូវវៀងបញ្ជៀសគេចឱ្យផុតរបងសណ្ឋាគារ ។ ម្យ៉ាងទៀតបើពង្រីកផ្លូវទៅខាងមាត់បឹង និងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋទេ ។ ប្រជាជនរងគ្រោះទាំង ៤៥ គ្រួសារចង់ទាមទារតវ៉ាដែរ តែពួកគាត់មានការភ័យខ្លាច ។
ជាចុងក្រោយអ្នកស្រី ម្ចាស់សណ្ឋាគារលើកឡើងថា៖ «សង្ឃឹមថាអាជ្ញាធរនឹងពិនិត្យ ហើយពិចាររណាឱ្យបានគ្រប់ជ្រុងជ្រោយឡើងវិញ ដើម្បីលើកទឹកចិត្តអ្នកដែលជួយការងារសង្គមជាងម្ភៃឆ្នាំ។ សូមអរគុណទុកជាមុន» ៕