• 2020-12-14 03:12:43
  • ព័ត៌មាន

ថ្ងៃនេះ ជាខួប ២៨ ឆ្នាំ នៃការដាក់បញ្ចូល រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក

  • 2020-12-14 03:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ១៤ ខែធ្នូ ជាថ្ងៃនៃការដាក់បញ្ចូល រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្កការយូណេស្កូ ដែលគិតមកដល់ថ្ងៃនេះ គឺ ២៨ឆ្នាំហើយ។

រយៈពេល ២៨ឆ្នាំ នៃការដាក់បញ្ចូល រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាមោទភាពរបស់ប្រជាជាតិខ្មែរ ទាំងមូល ហើយនេះ ជាការរំលឹក ស្មារតីកូនខ្មែរគ្រប់រូប អោយចេះស្រលាញ់ ចូលរួមថែរក្សា ជាពិសេស គឺសំដែងដល់ការដឹងគុណដល់បុព្វបុរសខ្មែរ ដែលតស៊ូ ក្នុងការដឹកនាំប្រទេស ក្នុងការជំនះរាល់ឧបសគ្គ ដើម្ពិការពារ នូវសម្បត្តិ បេតិកភណ្ឌ ដ៏មានតម្លៃ របស់ជាតិ និងពិភពលោកទាំងមូល។

គួរបញ្ជាក់ដែរ រមណីយដ្ឋានអង្គរ បានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ដែលរហូតមកដល់ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ នេះ គឺ ២៨ឆ្នាំហើយ។

ក្នុងនោះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមំាក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ ។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ នេះបើយោងតាមរយៈសារ ដែលបានបង្ហោះ នៅក្នុងហ្វេសប៊ុកផ្លូវការ របស់សម្តេច ៕

មតិយោបល់
អត្ថបទពេញនិយម