• 2020-12-15 04:20:47
  • ព័ត៌មាន

Trump ប្រកាស​ថា​សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩

  • 2020-12-15 04:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​បន្ទាប់ពី​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ Pfizer​ សហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ​ BioNTech​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ។​

តាម​រយៈ​បណ្ដាញ​សង្គម​ Twitterលោក​ប្រធានាធិបតី​អាមេរិក​ Donald Trump​ បាន​បង្ហោះ​សារ​ថា៖ "ការចាក់​វ៉ាក់សាំង​ជា​លើក​ដំបូង​ត្រូវ​បាន​ធ្វើ​ឡើង។ ចូលរួម​អបអរសាទរ​សហរដ្ឋ​អាមេរិក និង​ចូលរួម​អបអរ​សាទរ​ពិភពលោក​ទាំង​មូល"។​ ក្រុង​ New York ​ផ្ដោត​លើ​ការ​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​​មុន​គេ​ដល់​បុគ្គលិក​សុខាភិបាល​។​​

អាមេរិក​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ច្រើន​ជា​ង​គេ​នៅ​​លើ​ពិភពលោក​ ដោយ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជិត​៣​សែន​​នាក់​និង​អ្នក​ឆ្លង​ចំនួន​សរុប​ជាង​១៦​លាន​នាក់៕

ប្រភព៖ Twitter ប្រែសម្រួល៖ សៀនហួរ

មតិយោបល់