• 2020-12-15 08:39:52
  • ព័ត៌មាន

យាន​អវកាស​ចិន​ត្រឡប់​មក​ផែនដី​វិញ​ ក្រោយ​ចប់​បេសកកម្ម​នៅ​ភព​ព្រះចន្ទ​

  • 2020-12-15 08:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​អវកាស​ចិន​បាន​ឲ្យ​ដឹង​ថា យាន​អវកាស​មួយ​គ្រឿង​របស់​ខ្លួន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ត្រឡប់​មក​ភព​ផែនដី​វិញ​ ក្រោយ​ចំណាយ​ពេល​នៅ​ឋាន​ព្រះចន្ទ​ប្រមាណ​ជា​២០​ថ្ងៃ​កន្លង​មក។​

យាន​អវកាស​​គ្មាន​មនុស្ស​បើក​ ដែល​មាន​ឈ្មោះ​ថា​ ឆាំង​អ័រ​ទី​៥​ ត្រូវ​ចិន​បាញ់​បង្ហោះ​តាំង​ពី​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ កន្លង​ទៅ​ និង​បាន​ចុះចត​ជោគជ័យ​នៅ​ឋាន​ព្រះចន្ទ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ​។ បេសកកម្ម​នេះ​គឺ​ដើម្បី​ប្រមូល​សំណាក​ ល្បាយ​ដី​ និង​ថ្ម​នានា​ ពី​ឋាន​ព្រះចន្ទ​ដើម្បី​យក​មក​ធ្វើ​ការ​វិភាគ។​​

ចិន​បាន​​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​ការ​ទាញ​យក​សំណាក​ពី​ព្រះ​ចន្ទ​គិត​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០​បន្ទាប់​ពី​ សហរដ្ឋ​អាមេរិក​ ​និង​សហភាពសូវៀត (រុស្ស៊ី)។​ ​យាន​អវកាស​នេះ​នឹង​ចំណាយ​ពេល​ពី​ ៥​ទៅ​ ៦​ថ្ងៃ​ដើម្បី​ធ្វើ​ដំណើរ​មក​វិញ​នឹង​ត្រូវ​ចុះចត​នៅ​តំបន់​ស្វយ័ត​​ម៉ុង​ហ្គោលី​៕

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់