• 2020-12-16 07:35:03
  • ព័ត៌មាន

ឆ្នាំ២០២០ ជប៉ុន ជាប់លេខ១៩ ខាងអភិវឌ្ឍមនុស្ស ខណៈថៃលេខ៧៩ ឯកម្ពុជាវិញក្បែរឡាវ

  • 2020-12-16 07:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមរបាយការណ៍នៃកម្មវិធី U.N. Development Program (UNDP) បានបង្ហាញថា ជប៉ុន ឈរនៅលេខ ១៩ ក្នុងតារាងចំណាត់ថ្នាក់សន្ទស្សន៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០២០ (2020 Human Development) ក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៨៩ នៅលើពិភពលោក ដោយផ្អែកតាមចំណូលមនុស្ស កម្រិតការអប់រំ និងអាយុកាលមនុស្សម្នាក់ៗ។

នៅក្នុងតារាងខាងលើ ប្រទេសន័រវែស បានរក្សាតំណែងលេខ ១ របស់ខ្លួន ខណៈប្រទេសអៀរឡង់ និងស្វ៊ីស ឈរនៅចំណាត់ថ្នាក់លេខ ២ ស្ទួន។ ចំណាត់ថ្នាក់កំពូលៗភាគច្រើនត្រូវបានកាន់កាប់ដោយបណ្តាប្រទេសនៅអឺរ៉ុប។

គួរឲ្យដឹងថា សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (Human Development) នេះ ត្រូវបានប្រើដើម្បីវាស់ស្ទង់ការអភិវឌ្ឍរបស់ប្រទេសមួយ ដែលមិនអាចវាយតម្លៃបានដោយកំណើនសេដ្ឋកិច្ចតែមួយមុខនោះទេ។ ការគណនារបស់វាផ្អែកលើលក្ខណៈវិនិច្ឆ័យ ៣ គឺអាយុកាលវែង និងមានសុខភាពល្អ, ចំណេះដឹង និងស្តង់ដាររស់នៅសមរម្យ។ នេះបើយោងតាមកម្មវិធី UNDP។

បើនិយាយពីបណ្តាប្រទេសនៅតំបន់អាស៊ានយើងវិញ ឥណ្ឌូនេស៊ី ឈរនៅលេខ១០៧, ថៃ លេខ៧៩, សិង្ហបុរី លេខ១១, ម៉ាឡេស៊ី លេខ៦២, ហ្វីលីពីន លេខ១០៧, វៀតណាម លេខ១១៧, ប៊្រុយណេ លេខ៤៧, មីយ៉ាន់ម៉ា លេខ១៤៧, ឡាវ លេខ១៣៧ ខណៈកម្ពុជា លេខ១៤៤៕

ចុចលីងនេះដើម្បីមើលចំណាត់ថ្នាក់នៃបណ្តាប្រទេសផ្សេងទៀត៖ http://hdr.undp.org/en/content/latest-human-development-index-ranking

ប្រភព៖ Japantimes ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់